ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ មន្ត្រី​១១៨​នាក់​ត្រូវ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយផាត់​លោក​សម រ​ង្ស៊ីចេញពី​ឆាកនយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​សុខ ឥ​សាន បាន​អះអាង​ថា នៅ​ពេល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​នឹង​បើកផ្លូវ​នយោបាយ និង​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​១១៨​នាក់ ជាប់​បម្រាម​តុលាការ​កំពូល ប៉ុន្តែ​ផាត​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​សុខ ឥ​សាន បាន​អះអាង​ថា នៅ​ពេល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​នឹង​បើកផ្លូវ​នយោបាយ និង​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​១១៨​នាក់ ជាប់​បម្រាម​តុលាការ​កំពូល ប៉ុន្តែ​ផាត​លោក សម រ​ង្ស៊ី ចេញពី​ឆាកនយោបាយ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ប្រកាស​ទទួល​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រកាស​មិន​ឲ្យ​អ្នកនយោបាយ​អតីត​បក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ ដែល​កំពុង​ជាប់​បម្រាម​កុំ​ទទួលយក​ការ​ផ្តល់​សិទ្ធិ​ន​យោ បាយ​តាម​រយៈ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ធ្នូ យ៉ាង​ដូច្នេះ​ទណ្ឌិត សម រ​ង្ស៊ី មនុស្ស​ក្រៅ​បក្ស​ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ខ្លាំង ខាង​ចាញ់​របស់​ខ្មោច​បក្ស​ប្រឆាំង ។

លោក​បន្ត​ថា គ្រាន់តែ​បាន​ឡើង​កាន់​តំណែង​ខ្យល់​ភ្លាម​ទណ្ឌិត សម រ​ង្ស៊ី បាន​ក្អេងក្អាង​ដាក់​លក្ខខណ្ឌ​៥​ចំណុច​មក​លើ​មេដឹកនាំ​បក្ស​កាន់​អំណាច​ឲ្យ​អនុវត្ត​តាម​ខ្លួន យក​ឥត​លក្ខខណ្ឌ​ថែម​ទៀត ។ ប៉ុន្តែ​លក្ខខណ្ឌ​ដែល​ដាក់​នោះ​មិន​ត្រូវ​បាន​បក្ស​កាន់​អំណាច​អើពើ​សោះឡើយ ។ លោក​បញ្ជាក់​ថា «​បញ្ហា​សំខាន់ គឺ​ទណ្ឌិត សម រ​ង្ស៊ី នឹង​ត្រូវ​ឯកោ​យ៉ាង​អាម៉ាស​នា​ពេល​ដែល​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​អនុវត្ត​ដែល​មន្ត្រី​មួយ​ចំនួន​ក្នុង​១១៨​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ចោល​ទណ្ឌិត សម រ​ង្ស៊ី ដែល​អត់ មានឈ្មោះ​នោះ » ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​នោះ​ប្រជាជន​កម្ពុជា​នឹង​មើលឃើញ​ថា តើ​អ្នក​ណា​ខ្លាំង និង​អ្នក​ណា​ខ្សោយ​ជាក់​ជា​មិន​ខាន ។ ចាំ​មើល អ្នក​ដែល​អួត​ថា ខ្លាំង​ខ្យល់​នោះ​យកមុខ​ទៅ​ទុក​ឯណា ? នៅ​ពេល​នោះ​ប្រាកដជា​មាន​អ្នក​មុខសេះ និង​អ្នក​មុខខ្លាញ់​ជា​មិន​ខាន ។ លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា សេចក្តី​ស្នើ​វិ​សោ​ធ​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ព្រឹទ្ធសភា​សភា​គម្រោង​នឹង​បើ​សម័យប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ​ខាង​មុខ​នេះ ។

ចំណែក​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ក្នុង​វេទិការ​សាធារណៈ​នៅ​ប្រទេស​បារាំង កាលពី​ថ្មី​ថា ប្រសិនបើ​មន្ត្រី​ចំនួន​១១៨​នាក់ ដែល​ជាប់​បម្រាម​ព្រម ទទួលយក​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ​មាន​ន័យ​ថា មន្ត្រី​នោះ​ធ្វើ​តាម​ការ​គូស​ផ្លូវ​របស់​គណបក្សកាន់អំណាច ។ អតីត​មេ​បក្ស​ប្រឆាំង​នេះ​ក៏​បាន​អះអាង​ថា លោក​នឹង​រង់ចាំ​មើល​ថា តើ​ក្នុង​ចំណោម​មន្ត្រី​ទាំង​១១៨​នាក់​នោះ អ្នក​ណា​ព្រម​តាម​ការ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ