ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​អ្នក​តានតឹង​ក្នុង​អារម្មណ៍​តើ​គួរ​ធ្វើ​យ៉ាងណា?

5 ឆ្នាំ មុន

ជីវិត​យើង​រាល់​ថ្ងៃនេះ​តែង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដែល​នាំ​ឱ្យ​យើង​តានតឹង​ចិត្ត ណែន​ក្នុង​អារម្មណ៍​ដូច​ជា ទំនាស់​ក្នុង​គ្រួសារ​ព្រោះ​ជីវភាព​ក្រលំបាក​, បន្ទុក​ការងារ​ច្រើន​ពេក​, ការ​មិន​យល់ចិត្ត​គ្នា​, ការ​មិន​ចុះសម្រុង​ក្នុង​ការងារ​, ការ​បំពេញការងារ​ពុំ​បាន​ជោគជ័យ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាដើម ។ នៅ​ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ក្នុង​អារម្មណ៍…

ជីវិត​យើង​រាល់​ថ្ងៃនេះ​តែង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដែល​នាំ​ឱ្យ​យើង​តានតឹង​ចិត្ត ណែន​ក្នុង​អារម្មណ៍​ដូច​ជា ទំនាស់​ក្នុង​គ្រួសារ​ព្រោះ​ជីវភាព​ក្រលំបាក​, បន្ទុក​ការងារ​ច្រើន​ពេក​, ការ​មិន​យល់ចិត្ត​គ្នា​, ការ​មិន​ចុះសម្រុង​ក្នុង​ការងារ​, ការ​បំពេញការងារ​ពុំ​បាន​ជោគជ័យ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាដើម ។

នៅ​ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ក្នុង​អារម្មណ៍ គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មួម៉ៅ ឆេវឆាវ ឆាប់​ខឹង​ច្រឡោត នឿយណាយ​ធុញថប់​ក្នុង​អារម្មណ៍ ភ្លេចភ្លាំង​ច្រើន ខ្វល់ខ្វាយ​គិត​ព្រួយ​ច្រើន ពិបាក​ផ្ចង់អារម្មណ៍​ក្នុង​ការ​បំពេញការងារ ដែល​អារម្មណ៍​បែប​នេះ​ងាយ​នឹង​ទាញ​ចិត្ត​ឱ្យ​បង្កើត​អំពើ​ហិង្សា​បំផុត ។

លទ្ធផល​នៃ​ការ​តានតឹង​ចិត្ត​បណ្តាល​ឱ្យ​អស់កម្លាំង​, ឈឺក្បាល​, ចុក​រោយ​សាច់ដុំ​, បរិភោគ​មិន​បាន​, ទទួលទានដំណេក​មិន​លក់​ស្កប់​, ដកដង្ហើម​ផុត​ៗ និង​គ្មាន​អារម្មណ៍​ផ្លូវភេទ​ជាដើម បើជា​ស្ត្រី​អាច​ធ្វើ​ឱ្យ​ឈាមរដូវ​មក​មិន​ទៀងទាត់ បង្ក​ការ​ចុកចាប់​ផ្ទៃពោះ ។

នៅ​ពេល​បុគ្គល​មាន​អារម្មណ៍​តានតឹង យើង​ត្រូវ​ខិតខំ​ពង្រឹង​ផ្លូវចិត្ត​ឲ្យ​បាន​រឹង​មាំ​ជា​ប្រចាំ ហើយ​គប្បី​រក​វិធី​ដោះស្រាយ ដើម្បី​ឲ្យ​ការ​រស់នៅ​របស់​យើង​ប្រកបដោយ​ស្ថាន​ភាពល្អ​ប្រសើរ​ ។

មធ្យោបាយ​បំបាត់​ការ​តានតឹង​ផ្លូវចិត្ត​មាន​ច្រើន​បែប​ច្រើន​យ៉ាងដូច​ជា រក​វិធី​ដោះស្រាយ​ល្អ​ៗ បណ្ដុះ​គំនិត​បែប​សុទិដ្ឋិនិយម​ប្រកបដោយ​ទស្សន​ជា​វិជ្ជមាន ព្រមទាំង​មាន​ក្ដី​សង្ឃឹម​ជា​និច្ច​ចំពោះ​អនាគត​, ទទួលទាន​អាហារ​ឲ្យ​ទៀងទាត់​ពេលវេលា សម្រាក​ឲ្យ​គ្រាប់​គ្រាន់ និង​ធ្វើ​កិច្ចការ​អ្វី​បែប​សប្បាយ​ៗ​តាម​ដែល​យើង​ចូល​ចិត្ត ។