ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ឈ្នះ​ឈ្នះ​បាន​រៀបចំ និង​តុបតែង​យ៉ាង​ស្អាត​មុន​ថ្ងៃ​ពិសេស​មក​ដល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ភ្លើង​តាម​បណ្ដោយ​មហាវិថី​ឈ្នះ ឈ្នះ…

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ភ្លើង​តាម​បណ្ដោយ​មហាវិថី​ឈ្នះ ឈ្នះ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន បន្ទាប់​ពី​តុបតែង និង​ស្ថាបនា​រួច នៅ​តំបន់​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ត្រៀម​រៀបចំ​ពី​ធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។

យោង​តាម​ឯកសារ​របស់​ក្រសួងការពារជាតិ​បាន​បង្ហាញ​ថា នយោបាយ «​ឈ្នះ ឈ្នះ​» គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ដើម្បី​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់តាំង​របស់​ខ្មែរក្រហម​ដោយ​តស៊ូ​តាម​ព្រៃ​ជាយ​ដែន​ខ្មែរ​-​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង​ប៉ៃលិន​ជាដើម ។ នយោបាយ​នេះ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បី​ចំ​ណុ​សំខាន់​ៗ​ក្នុង​ការ​ធានា​ដល់​សុវត្ថិភាព​សម្រាប់​កងទ័ព​ខ្មែរក្រហម​ទី​១- ធានា​អាយុជីវិត និង​សុវត្ថិភាព​រូប​កាយ ទី​២- ធានា​អាជីព និង​មុខរបរ ទី​៣- ធានា​សន្តិសុខ​លើ​ទ្រព្យសម្បត្តិ ទាំង​អចលនទ្រព្យ និង​ចលនទ្រព្យ ។

វិមាន​ឈ្នះ​ឈ្នះ​នេះ​នឹង​ត្រូវ​សម្ពោធ​រយៈពេល​៣​យប់​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ​ខាង​មុខ​នេះ ដោយ​ដំណាលគ្នា​នឹង​ខួប​២០​ឆ្នាំ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ក្រោម​កិច្ច​ប្រឹងប្រែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​ដែល​មានការ​អុច​កាំជ្រួច​បែប 3D នា​ពេល​រាត្រី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ