ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចសហការប្រតិបត្តិការ​​រវាង​៣​ខេត្ត​ក្នុង​ការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្តបាត់ដំបង ខេ​ត្តឡុង​អាន និង​ខេត្ត​តា​យ​និ​ញ​ ប្រទេស​វៀតណាម ក្នុង​ការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បន្ត​ទៀត​បាន​បើក​អង្គ​សិក្ខាសាលា​សរុប​លទ្ធផល​ដំណាក់កាល​ទី​១​ដល់​ដំណាក់កាល​ទី​១៧ ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១៨ ដែល​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្តបាត់ដំបង ៖ កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្តបាត់ដំបង ខេ​ត្តឡុង​អាន និង​ខេត្ត​តា​យ​និ​ញ​ ប្រទេស​វៀតណាម ក្នុង​ការ​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បន្ត​ទៀត​បាន​បើក​អង្គ​សិក្ខាសាលា​សរុប​លទ្ធផល​ដំណាក់កាល​ទី​១​ដល់​ដំណាក់កាល​ទី​១៧ ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១៨ ដែល​បាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ទីបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង ។

ក្នុង​ឱកាស​នោះ​ដែរ មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ សរ គឹ​ម​ប៉ាក់ មេបញ្ជាការ​ង​យោធភូមិ​ភាគ​ទី​៥ លោក​ហឿ​ង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​បាត់ដំបង តំណាង​ស្នងការ​នគរបាល​ខេត្ត អាវុធហត្ថ​ខេត្តបាត់ដំបង និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ង្វៀ​ន មិ​ញ​ហ្វា​ង អនុប្រធាន​នយោបាយ​យោធភូមិ​ភាគ​ទី​៧ ប្រទេស​វៀតណាម ដោយ​មាន​តំណាង​ខេ​ត្តឡុង​អាន និង​ខេត្ត​តា​យ​និ​ញ បាន​មក​ចូលរួម ដោយ​មាន​គណៈកម្មការ​រុករក​អដ្ឋិធាតុ​ភូមិ ឃុំ ទាំង​១១​ស្រុក​ក្នុង​ខេត្តបាត់ដំបង សរុប​ប្រមាណ​២០០​នាក់​បាន​មក​ចូលរួម ។

លោក​ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ​ស្តីទី​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​មាន​មតិ​ស្វាគមន៍ ចំពោះ​កិច្ច​បន្ត​ពង្រឹង​ទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​ខេត្តបាត់ដំបង កន្លង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​បន្ត​រួម​សហការ​ក្នុង​ការ​ដឹងគុណ ក្នុង​នាម​មិត្ត​រួម​អាវុធ​ក្នុង​ពេល​ប្រជាជន​កម្ពុជា​ទទួល​ជួប​ការ​លំបាក​ក្នុង​សម័យ​ប៉ុ​ល ពត ហើយ​បាន​រួម​ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ចាក​ផុត​ពី​បន​ប្រល័យពូជសាសន៍ រក្សាសុខ​សន្តិភាព​បាន​បន្ត​រហូត​ដល់​ថ្ងៃនេះ ។

បន្ទាប់​មក​លោក​វរៈសេនីយ៍ឯក សុខ ស៊ី​ថា មេបញ្ជាការ​រង ទទួល​បន្ទុក​ការងារ​សហការ​ជីក​គាស់ រុករក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តបាត់ដំបង កាលពី​សម័យ​មាន​សង្គ្រាម​នៅ​កម្ពុជា​កន្លង​មក​ក្នុង​រយៈពេល​១៧​តំណាក់កាល​ដោយ​គិត​ពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៨​នេះ ក្នុងស្រុក​ទាំង​១១​នៃ​ខេត្តបាត់ដំបង រុករក​បាន​អដ្ឋិធាតុ​បាន​ចំនួន​១៩៦ បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​រួចរាល់​អស់ហើយ និង​កំពុង​បន្ត​រួម​សហការ បន្ត​រុករក​បន្ថែម​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ