ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​វៀតណាម​ពីរ​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ទីក្រុង​ហូ​ជី​មិ​ញ និង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ទី​២១…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ទីក្រុង​ហូ​ជី​មិ​ញ និង​ហាណូយ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៩ ដល់ទី​២១ ធ្នូ ឆ្នាំ​២០១៨ តាម​ការ​យាង​របស់​រដ្ឋាភិបាល​វៀតណាម ។

យោង​តាម​ព្រះរាជ​សារ​ចុះ ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ព្រះករុណា​បាន​បញ្ជាក់​ថា ក្នុង​ពេល​អវត្តមាន​ព្រះករុណា សម្តេច​វិបុល​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នឹង​ទទួល​ជួយ​ទួល​ព្រះករុណា​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នេះ ព្រះករុណា​បាន​យាង​ចេញពី​កម្ពុជា​តាម​ព្រះរាជ​ទីនាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម ។

នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​គេ​បាន​កត់សម្គាល់​ឃើញ​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ព និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​យាង​ព្រះរាជ​ដំណើរ​ព្រះករុណា ៕

កែសម្រួលដោយ