ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ផាយ ផេ (Pi Pay) នឹង​ផ្តល់​ជូន​អ្វីខ្លះ​នៅ​ពិព័រណ៍​នារី​សម័យ​ថ្មី Ladies Fair Shopping Festival ប្រចាំឆ្នាំ ២០១៨ នេះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៣ និង ២៤ ខែធ្នូ ខាង​មុខ​នេះ នឹង​មានការ​រៀបចំ​ព្រឹត្តិការណ៍​ដាក់​លក់ទំនិញ​ដ៏​ធំ​ជាងគេ​ប្រចាំឆ្នាំ ឈ្មោះ​ថា​ពិព័រណ៍​នារី​សម័យ​ថ្មី Ladies…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៣ និង ២៤ ខែធ្នូ ខាង​មុខ​នេះ នឹង​មានការ​រៀបចំ​ព្រឹត្តិការណ៍​ដាក់​លក់ទំនិញ​ដ៏​ធំ​ជាងគេ​ប្រចាំឆ្នាំ ឈ្មោះ​ថា​ពិព័រណ៍​នារី​សម័យ​ថ្មី Ladies Fair Shopping Festival 2018 ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ទ្បើ​ង​នៅ​ឯ​សាល​តាំងពិព័រណ៍​កោះ​ពេជ្រ​។ ទំនិញ​ជា​ច្រើន​ដែល​ត្រូវ​ដាក់​បង្ហាញ​ជាមួយ​តម្លៃ​ដ៏​ពិសេស រួម​មាន​ដូច​ជា ម៉ូ​ដ​សម្លៀក​បំពាក់​ទំនើប គ្រឿងសម្អាង ផលិតផល​ថែរក្សា​ស្បែក សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ និង​មុខម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។​ល​។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​លើស​ពី ២​ម៉ឺន​នាក់ ហើយ ផាយ ផេ (Pi Pay) នឹង​ចូលរួម​ផ្តល់​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​សម្រាប់​អ្នក​ដើរ​ទិញ​ទំនិញ ដែល​បង្កើន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព រាល់​ការ​ទូទាត់​តាម​កម្មវិធី​ទូរស័ព្ទ ផាយ ផេ ។​

​លោក ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​ក្តី​រំភើប​រីករាយ ក្នុង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​ផ្សព្វ​ផ្សាយ ម៉ាក និង​ហាង​ទំនិញ​មួយ​ចំនួន​ដ៏​ធំ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​! ខណៈ​ពេល​ដែល​មនុស្ស​កាន់តែ ច្រើន​ឡើង​កំពុង​តែ​ចាប់ផ្តើម​ប្រើប្រាស់​សេវា​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច្នេះ​យើង​​​គិត​ថា​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​ប្រើប្រាស់ យល់​ឃើញ​ពី​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​​​នេះ​»​។​

​ជាមួយនឹង​ម៉ាក​ល្បី​ៗ​ដូច​ជា Under Armour, Dapper, Krispy Kreme និង​ម៉ាក​ជា​ច្រើន​ផ្សេង​ៗ​ទៀត ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​ការ​ដើរ​ទិញ​ទំនិញ​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ កាន់តែ​ប្រពៃ​នា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​។​

​លោក ថូ​ម៉ាស បាន​បន្ត​ទៀត​ថា​៖ «​សូមកុំ​ភ្លេច​មក​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ ដើម្បី​ទទួល​បាន​តម្លៃ​ដ៏​ពិសេស ហើយ ផាយ ផេ សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍ Ladies’ Fair នេះ​កាន់តែ​មាន​ភាព​ងាយស្រួល និង​សប្បាយ​រីករាយ​»៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ