ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ update EMUI 9.0 ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​និង​កាន់តែ​អស្ចារ្យ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ 2 ក្នុង​ពិភពលោក បាន​ប្រកាស​ជា​ផ្លូវការ​ចំពោះ​ការ​ចុះ​ឈ្មោះ​ក្នុង​ការ Update ប្រព័ន្ធ​ប្រតិបត្តិការ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ 2 ក្នុង​ពិភពលោក បាន​ប្រកាស​ជា​ផ្លូវការ​ចំពោះ​ការ​ចុះ​ឈ្មោះ​ក្នុង​ការ Update ប្រព័ន្ធ​ប្រតិបត្តិការ Android ចុង​ក្រោយបង្អស់ EMUI 9.0 ដោយ​ឥត​គិតថ្លៃ សម្រាប់​អតិថិជន​ដែល​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​ត្រកូល Mate10 និង ម៉ូ​ដែល P20 ចាប់ពី​ថ្ងៃ 18 ធ្នូ រីឯ អតិថិជន​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន P20 Pro គឺ​ចាប់ពី​ថ្ងៃ 24 ធ្នូ នេះ​តទៅ ដែល​ការ update ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 នេះ អតិថិជន​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី កាន់តែ​ងាយ​ស្រួល និង​កាន់​អស្ចារ្យ​ដូច​ប្រើ​ទូរស័ព្ទ​ថ្មី​។

ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 អាច​ឲ្យ​អ្នក​ប្រើប្រាស់ ប្រើ​បច្ចេកវិទ្យា AI ឈានមុខ ដោយ​មានមុខ​ងារ
ពិសេស​ៗ នឹក​ស្មាន​មិន​ដល់​ជា​ច្រើន​។ ព័ត៌មាន​ពី​ទីតាំង​ភូមិសាស្ត្រ និង​ព័ត៌មាន​សំខាន់​ៗ​ជា​ច្រើន​ទៀត​ពី​វត្ថុ​នានា ដែល​កំពុង​តែ​ថត​ដោយ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ នឹង​ត្រូវ​បង្ហាញ​នៅ​លើ​អេ​ក្រង់​ស្មា​ត​ហ្វូ​ន​របស់​អ្នក ជាមួយ​មុខងារ HiVision​។

មិនតែប៉ុណ្ណោះ​ជាមួយ​មុខងារ AI Shopping អ្នក​អាច​ដឹង​ពី​ព័ត៌មាន​ផ្សេង​ៗ ដើម្បី​ទិញ​ឥ​វ៉ា​ន់​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល ទាន់សម័យ និង​រហ័ស​ទាន់ចិត្ត​។ រីឯ​មុខងារ AI Calories អាច​ឲ្យ​អ្នកដឹង​ពី​បរិមាណ​​កាឡូរី​នៅ​ក្នុង​អាហារ ដោយ​អ្នក​គ្រាន់តែ​ថត​វា​ជាមួយ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ​នេះ ។ ហើយ​រឹតតែ​ពិសេស កាមេរ៉ា​បំពាក់​ដោយ​បច្ចេកវិទ្យា AI នេះ​អាច​បកប្រែ ឯកសារ​ឬ​រូបភាព​ដែល​អ្នក​ថត បាន​ភ្លាម​ៗ​ទៅ​តាម​ភាសា​ដែល​អ្នក​ជ្រើសរើស នៅ​លើ​អេ​ក្រង់​ស្មា​ត​ហ្វូ​ន​ផ្ទាល់​តែ​ម្តង​។

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​និង​ចុង​ក្រោយ​បំផុត​នេះ ក៏​បាន​ជួយ​បន្ថែម​ល្បឿន​ក្នុង​ការ​ប្រើប្រាស់​បាន​រហូត​ដល់ 25.8% រីឯ ការ​ប្រើប្រាស់ App វិញ គឺ​ចំណេញ​ពេល​ប្រមាណ 102ms និង​ល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​រួម​12.9%​។

ប្រព័ន្ធ​ប្រតិបត្តិការ EMUI 9.0 ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ កាន់តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ជា​ពិសេស​ក្នុង​ការ​ធ្វើការ​។ អ្នក​អាច​ចែករំលែក​បទ​បង្ហាញ​របស់​អ្នក​នៅ​លើ​អេ​ក្រង់​ធំ​ៗ ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី PC Mode​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​អាច​កត់ត្រា ឬ screenshot ដោយ​ប្រើ Graffiti Pen​។ ទោះបីជា​អ្នក​កំពុង​តែ​ធ្វើ​បទ​បង្ហាញ ហើយ​មាន​នរណា តេ​ឬ​ផ្ញើ​សារ​មក​ក៏​ដោយ វា​មិន​មានការ​រំខាន​ដល់​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​នោះ​ទេ ហើយ​វា​ក៏​មិន​បង្ហាញ​នៅ​លើ​អេ​ក្រង់​ផង​ដែរ ។ ដូច្នេះ មាន​តែ​ស្មា​ត​ហ្វូ​ន​មួយ ក៏​អ្នក​អាច​ធ្វើ​បទ​បង្ហាញ​បាន​យ៉ាង​ងាយស្រួល និងរ​លួ​ន​ដែរ​។

មុខងារ​ពិសេស​មួយទៀត​គឺ​ការ​គ្រប់គ្រង​ពេលវេលា​ដែល​អ្នក​ចំណាយ​លើ​ទូរស័ព្ទ​ប្រចាំ​ថ្ងៃ​។ អ្នក​អាច​ឲ្យ​អ្នក គ្រប់គ្រង​ពេលវេលា​ដែល​អ្នក​ចំណាយពេល​នៅ​លើ​អេ​ក្រង់​ទូរស័ព្ទ​និង​ផ្តល់​នូវ​ព័ត៌មាន​លម្អិត​ចំពោះ​ពេល​វេលា​ដែល​អ្នក​ចំណាយ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​និ​មួយ​ៗ តាម​រយៈ​​ការ​កំណត់​របស់​អ្នក​។ អេ​ក្រង់​ទូរស័ព្ទ​នឹង​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​ជា​សញ្ញា​ដើម្បី​រំលឹក​អ្នក​។

វា​ក៏​អាច​ធានា​នូវ​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​បាន​ខ្ពស់​ជាង​មុន​។ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ប្រើ App នីមួយ​ៗ អ្នក​អាច​ស្កេ​ន​ក្រយៅ​ដៃ ស្កេ​ន​មុខ ជំនួស​ឲ្យ​លេខ​កូដ​សម្ងាត់​ក៏​បាន​។ លើស​ពី​នេះ​ទៅ​ទៀត មុខ​ងារ Multiple Back Ups របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ EMUI 9.0 អាច​រក្សា​ទ​ន្និ​ន័យ​នៅ​ក្នុង USB SD Card ឬ​តាម​រយៈ network-attached storage ( NAS) ដែល​អ្នក​អាច​រក្សា​ទុក​ព័ត៌មាន និង​អាច​រកបាន​និង​មាន​សុវត្ថិភាព​។

មុខងារ​ពិសេស​ថ្មី​មួយទៀត គឺជា​មួយ HUAWEI Share​។​អ្នក​គ្រាន់តែ​ចុច Easy Wireless Printing នៅ​ពេល​ដែល​អ្នក​ត្រូវការ print ឯកសារ​នានា ដោយ​លែង​ត្រូវការ​ខ្សែ​ត​ភ្ជាប់ ឬ Copy ទៅ​កាន់​ឧបករណ៍​ជំនួយ​ទៀត​នេះ​តទៅ​ឡើយ​។

ដើម្បី​ចុះ​ឈ្មោះ អ្នក​គ្រាន់តែ​ចូល​ទៅ​កាន់ HiCare ហើយ​ចុច​លើ​ប៊ូ​តុង Update នៅ​ត្រង់ Quick Services ដើម្បី​ចុះ​ឈ្មោះ និង​រីករាយ​ជាមួយ​បទ​ពិសោធន៍​ថ្មី​បំផុត និង​ឆ្លាត​វៃ​បំផុត​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ EMUI 9.0! ៕ ដោយ​សហ​ការ

ទស្សនា​វី​ឌី​អូ​នេះ​ដើម្បី​ស្វែង​យល់​បន្ថែម​ពី EMUI 9.0

https://www.youtube.com/watch?v=2LbfrxhosVk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ