ទើប​បែកធ្លាយ​ថា​​​ Apple​​ចាប់ដៃ​ជាមួយ​​Samsung​​…!!!


តាម​ប្រភព​ Metro បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនទូរស័ព្ទ​យក្ស​របស់​អា​មេ​រិ​ក Apple និង ក្រុមហ៊ុន​យក្ស​ខាង​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​របស់​កូរ៉េ Samsung នឹង​ចាប់ដៃ​គ្នា​បន្ត​ទៀត សម្រាប់​ការ​ផលិត iPhone ថ្មី​ នៅ​ឆ្នាំ​ក្រោយ​នេះ ​។

តាំងពី​ដើម​មក Apple បាន​ទិញ​ផ្នែក​ធំ​ៗ​មួយ​ចំនួន​របស់ iPhone ពី​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ ។ តែ​សម្រាប់​ឆ្នាំ​ក្រោយ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​បោះ​ជំហាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​។

តាម​វ៉េប​​សាយ​កូរ៉េ ETNews បាន​ឲ្យ​ដឹង​ថា iPhone ស៊េរី​ក្រោយ​នេះ​​នឹង​ប្រើប្រាស់​អេ​ក្រង់​របស់ Samsung មួយ​ប្រភេទ​ទៀត ដែល​ហៅ​ថា “Y-OCTA”​ ។ វា​មាន​កម្រាស់​ស្តើង​ជាង ហើយ​ស្រាល​ជាង អេ​ក្រង់ OLED ពេល​បច្ចុប្បន្ន ហើយ​ក៏​មាន​តម្លៃ​ថោក​ជាង​ដែរ​។

ក្រោយ​ពី​បាន​ចេញ​លក់ iPhone XS មក មាន​មនុស្ស​ជា​ច្រើន​គិត​ថា វា​មាន​តម្លៃ​ខ្ពស់​ជ្រុល​ដល់​លើស​១០០០​ដុល្លារ​។ យើង​គ្រាន់តែ​សង្ឃឹមថា iPhone ក្រោយ​នេះ នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ទូរស័ព្ទ​មុន​ៗ​របស់ Apple ដោយសារ​តែ​អេ​ក្រង់​ថ្មី​ពី Samsung ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ