ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! ស្រា​បៀរ​ថៃ​ហ្គ័​រ រៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ដល់​ទៅ​១៥ គូ ទៅ​ប្រទេស​ជប៉ុន​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥​គូ នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​ចូលរួម​ជូន​ដំណើរ​ពិសេស​ពី​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ…

​រាជធានី​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​រៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥​គូ នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​ចូលរួម​ជូន​ដំណើរ​ពិសេស​ពី​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​ក្រុមការងារ​ពិសេស​សម្រាប់​ជួយ​សម្រួល​ដល់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ទៅ​កាន់​ប្រទេស​ជប៉ុន ។​

​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP ទៅ​កាន់​ប្រទេស​ជប៉ុន​ជា​ពិសេស បាន​ផ្តល់​ជូន​ការ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រ​ល្បី​ៗ​នៅ​លើ​កោះ​ហុ​ក​កៃ​ដូ​ដូច​ជា​ប្រឡាយ​ព្រែកជីក​អូ​តា​រូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរ​តន្ត្រី​អូ​តា​រូ (Otaru Music Box Museum) តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​អន្តរជាតិ សា​ផូ​រ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito ផ្សារ​ទំនើប Tanukikoji Shopping Street ប្រាសាទបុរាណ Asakusa និង​តំបន់​ផ្សារ​ទំនើប Ginza នៅ​ក្នុង​ទីក្រុង​តូ​ក្យូ រួម​ជាមួយ​ទឹកប្រាក់ $1,500 និង​អាហារ​ពេល​ល្ងាច​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​ដប់​ប្រាំ​គូ ដែល​ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០១៨​។​

​ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើន​ជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក ហើយ​ជា​ពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេង​ៗ​។​

​កាន់តែ​អស្ចារ្យ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ចាប់ពី​ខែតុលា ឆ្នាំ 2018 ដល់​ខែកញ្ញា ឆ្នាំ 2019 រាល់​ការ​​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​អាពាហ៍​ពិពាហ៍​របស់​លោក​អ្នក នឹង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ី​ដ​នី​ជាមួយនឹង​ទឹក​ប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី 30 ខែកញ្ញា ឆ្នាំ 2019​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 011 222 400 និង 011 333 500​។​

ស្តែង​ចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ី​ដ​នី​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ