ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​បាន​សុខ​ក៏​ព្រោះតែ​មានធម៌

5 ឆ្នាំ មុន

ធម៌​រមែង​រក្សា​យើង​ឱ្យ​បាន​សុខ ផុត​ចាក​ទុក្ខ​ទាំងឡាយ តែ​ធម៌​នឹង​មក​រក្សា​យើង​មិន​បាន​ទេ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​នោះ ប្រៀប​ដូច​អាហារ​នឹង​មក​ឱ្យ​យើង​ឆ្អែត​មិន​បាន​ឡើយ បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះទេ ។ មែនហើយ​បើ​យើង​មិន​យក​ធម៌​មក​បដិបត្តិ​ទេ ធម៌​ក៏​នឹង​ជួយ​អ្វី​ដល់​យើង​មិន​បាន​ឡើយ ដូច្នេះ​ក្នុង​ការ​ដែល​យើង​មាននូវ​សេចក្តីសុខ…

ធម៌​រមែង​រក្សា​យើង​ឱ្យ​បាន​សុខ ផុត​ចាក​ទុក្ខ​ទាំងឡាយ តែ​ធម៌​នឹង​មក​រក្សា​យើង​មិន​បាន​ទេ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​នោះ ប្រៀប​ដូច​អាហារ​នឹង​មក​ឱ្យ​យើង​ឆ្អែត​មិន​បាន​ឡើយ បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះទេ ។
មែនហើយ​បើ​យើង​មិន​យក​ធម៌​មក​បដិបត្តិ​ទេ ធម៌​ក៏​នឹង​ជួយ​អ្វី​ដល់​យើង​មិន​បាន​ឡើយ ដូច្នេះ​ក្នុង​ការ​ដែល​យើង​មាននូវ​សេចក្តីសុខ សេចក្តីចម្រើន​ទៅ​បាន​នោះ ក៏​ព្រោះតែ​យើង​បាន​បដិបត្តិ​នូវ​ព្រះធម៌​ហ្នឹងឯង ។

ព្រះធម៌​ជា​របស់​ចាំបាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ខ្យល់អាកាស និង​ក្រៃ​លែង​ជាង​អ្វី​ៗ​ទាំងអស់ ព្រោះ​ធម៌​ធ្វើ​ឱ្យ​ជីវិត​យើង​មានគុណ​តម្លៃ រស់នៅ​ដោយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ។