ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​…​កាត់ត​វី​ដេ​អូ​រួច​បង្ហោះ​«​ចិន​កា.ប់​ចាក់​គ្នា​ថា​នៅ​រាជធានី​ភ្នំពេញ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ​ធ្នូ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ​ធ្នូ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​កាត់ត​រូបភាព​វី​ដេ​អូ​ជនជាតិ​ចិន​កាប់​ចាក់​គ្នា​ថា ​នៅ​​រាជធានី​ភ្នំពេញ​រួច​បង្ហោះ ។

បុរស​រូប​នេះ ​ឈ្មោះ អឹ​ុ​ង ហ៊ុម អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវ​បាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​៣​បទល្មើស​គឺ ១-​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ២-​ក្លែង​លិខិត​សាធារណៈ និង​៣-ប្រើប្រាស់​ឯកសារ​ក្លែង តាម​ប​ញ្ញ​តិ្ត​មាត្រា​៤៩៥មាត្រា​៦២៩ និង​មាត្រា​៦៣០​នៃ​ក្រមព្រហ្មទណ្ឌ​។

បុរស​ឈ្មោះ អុ​ឹ​ង ហុ​៊​ម ត្រូវ​បាន​កម្លាំង​នាយកដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែធ្នូ នៅ​សង្កាត់​និរោធខណ្ឌ​ច្បារ​អំពៅ ពាក់ព័ន្ធ​នឹង​ករណី​កាត់ត​និង​បង្ហោះ​រូបភាព​វី​ដេ​អូ​
លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាង​ថា មាន​ជនជាតិ​ចិន​មួយ​ក្រុម ​កាន់​កាំបិត ដាវ ដេញ​កាប់​ចាក់​គ្នា​ដូច​រឿង​ហុងកុង​ ដែល​ជា​ហេតុការណ៍​មួយ​កើតឡើង​នៅ​ក្នុង​អាណា​ចក្រ​​ខណ្ឌទួលគោក ។

ការ​បង្ហោះ​រូបភាព​នេះ​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ និង​មានការ​ចែកចាយ​បន្ត​គ្នា​កក្រើក​ហ្វេ​ស​ប៊ុ​ក នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​និង​សន្តិសុខ​សង្គម និង​កិត្តិយស​របស់​រាជរដ្ឋាភិបាល ។ បន្ទាប់​ពី​បណ្តាញ​សង្គមបាន​បង្ហោះ​ព្រោងព្រាត​នោះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាលជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ព័​ត៌មាន​នោះ​ជា​បន្ទាន់ ដោយ​ឆ្លើយ​តប​ទៅ​នឹង​អ្នក
លេង​ហ្វេ​ស​ប៊ុ​កថា នេះ​ជា​រឿង​កាត់ត មិនមែនជា​ព្រឹ​ត្ត​ការណ៍​ជាក់ស្តែង​ទេ សុំ​កុំ​យល់​ច្រឡំ ។

ជាមួយ​នេះ លោក​អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​មឺ​ុ​ង​ម៉ាត់​ឲ្យ​ស្វែងរក​ជន
ល្មើស​​ដែល​កាត់ត​វី​ដេ​អូ​នោះ​ជា​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ