ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ក្នុងថ្ងៃនេះ​ ស្លា.ប់​១​នាក់ របួសធ្ងន់​ស្រាល​៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨  ខែធ្នូ​ ឆ្នាំ​២០១៨​ កើតឡើង​៥​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​៧​នាក់ (​ស្រី​១​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨  ខែធ្នូ​ ឆ្នាំ​២០១៨​ កើតឡើង​៥​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​៧​នាក់ (​ស្រី​១​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​, ​មិន​គោរព​សិទ្ធ​ិ២​លើក​,​ មិន​ប្រកាន់​ស្តាំ​១​លើក ។ សរុប​ស្លាប់​១​នាក់ មូ​៉​តូ​ស្លាប់​១​នាក់​(​មិន​ពាក់មួក​១​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច :​មូ​៉​តូ​និង​មូ​៉​តូ​៣​លើក​ស្លាប់​១​នាក់​,​មូ​៉​តូ​និង​រថយន្ត​តូច​២​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿងក្នុង​នោះ​មាន : មូ​៉​តូ​១០​គ្រឿង​,​ រថយន្ត​តូច​២​គ្រឿង ។ យានយន្ត​បង្កហេតុ : មូ​៉​តូ​៣​លើក​,​រថយន្ត​តូច​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​,​ ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក​របួស​៤​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៦៥៤២​គ្រឿង (​មូ​៉​តូ​៥៨%) មធ្យោបាយ​ល្មើស​៨៧៥​គ្រឿង (៨១%) អប់រំ​២៥៥​គ្រឿង​ ​(​មូ​៉​តូ​៧៤%) មធ្យោបាយ​ពិន័យ​៦២០​គ្រឿង​​(​មូ​៉​តូ​៨៣%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៤៩​គោលដៅ : មូ​៉​តូ​ចូល​គោលដៅ​៣៧១០​គ្រឿង​ អប់រំ​១៨៤​គ្រឿង​ ពិន័យ​ចំនួន​សរុប​៤៧០​គ្រឿង​ (​មួក​៣៤៨​គ្រឿង​ កញ្ចក់​១០០​គ្រឿង​ ស្រវឹង​១​គ្រឿង​ ផ្សេង​ៗ២១​គ្រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ