ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយឆេះស្រូវ២ហិកតា​ ​ដោយសារក្មេងឃ្វាលគោ…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ប្រហែល​២ហិ​កតា​ បាន​ត្រូវ​ភ្លើង​ឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​ថ្ងៃ​ទី ​១៦ ខែធ្នូ វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ខាងត្បូង​ផ្លូវ​រថភ្លើង​ជាង​១​គីឡូម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ ស្រូវ​ប្រហែល​២ហិ​កតា​ បាន​ត្រូវ​ភ្លើង​ឆេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​ថ្ងៃ​ទី
​១៦ ខែធ្នូ វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ខាងត្បូង​ផ្លូវ​រថភ្លើង​ជាង​១​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ណា​
កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។ នៅ​ក្នុង​ហេតុការណ៍​នេះ កងកម្លាំង​នគរបាលស្រុក​អូរ​ជ្រៅ​ដឹកនាំ​ដោយ
លោក​វរសេនីយ៍ត្រី អឹ​ុ​មសា​រ៉ាត់ អធិការរង​ទទួល​សេនាធិការដ្ឋាន និង​លោក​អនុសេនីយ៍ឯក រី សា​រ៉េ​ត
អធិ​ការរង​ទទួល​កិច្ចការ​ប៉ុស្តិ៍ រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍កូប កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ផង​
បាន​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់ ។

តាម​ការ​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​ដែល​រង​ការ​ខូចខាត​ស្រូវ ដោយសារ​ភ្លើង​ឆេះ​នេះ ​មាន​៤​នាក់ គឺ ៖១-​ឈ្មោះ លឹ​ម យ៉ៃ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ខៃ​ដ​ន ឃុំ​កូប ឆេះ​អស់​៣​រ៉ៃ (១​រ៉ៃ​=៤០​ម៉ែត្រ​x៤០​ម៉ែត្រ​)២-​ឈ្មោះ សើន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ឆេះ​អស់​៣​រ៉ៃ៣-​ឈ្មោះ ខឿន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ឆេះ​អស់​៣​រ៉ៃ និង៤-​ឈ្មោះ ឆែម រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ ឃុំ​កូប ឆេះ​អស់​៣​រ៉ៃ ។ សរុប​ទាំងអស់​គឺ​ប្រហែល​២​ហិ​កតា ជា​ស្រូវ​ដែល​កំពុង​ទទួលផល​ទៅ​ហើយ ។

លោក​អធិការ​បញ្ជាក់​ថា ក្រោយ​ពី​មាន​មហន្តរាយ​កើតឡើង ឆ្លង​តាម​ការ​សាកសួរ​ព័ត៌មាន ​គឺ​មុន​ពេល​កើត​ហេតុ​ ក្រុម​ក្មេង​ឃ្វាលគោ​បាន​នាំ​គ្នាដុត​ខ្យង​​និង​ត្រី ហើយ​ពន្លត់​មិន​អស់​ទុក​ភ្លើង​ចោល ក៏​បណ្តាល​ឲ្យ​រាល​ឆេះ​ស្រូវ​តែ​ម្តង ។

ជាមួយ​គ្នា​នេះ លោក​អធិការ​បាន​ផ្តាំ​ផ្តើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ណែនាំ​កូនចៅ​កុំ​ឲ្យ​មានការ​ដុត​ភ្លើង​នៅ​វាល ស្រែ នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ​ហួតហែង ជា​រដូវ​ធ្លាក់​ខ្យល់​ខ្លាំង ងាយ​នឹង​បង្ក​ឲ្យ​កើត​មាន​អគ្គិភ័យ​ណាស់ ៕ ​

អត្ថបទសរសេរ ដោយ