ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្នាំ​នេះ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អកសម្បូរខ្លាំង​​ជាង​ឆ្នាំ​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រធាន​រដ្ឋបាល​ជលផល​បាន​អះអាង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​បាន​ត្រូវ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​អាច​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ប្រហុក​ផ្អក​តាម​តម្រូវការ​បាន ។ ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ត្រី​ទឹកសាប​នៅ​គន្លង​ដៃ​នេសាទ​ជួរ​លេខ​១៣-​១៤ និង​លេខ ១៥ ស្ថិត​ក្នុង​ឃុំ​កោះ​ចិន…

រាជធានី​ភ្នំពេញ​ ៖ ប្រធាន​រដ្ឋបាល​ជលផល​បាន​អះអាង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​បាន​ត្រូវ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​អាច​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ប្រហុក​ផ្អក​តាម​តម្រូវការ​បាន ។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប្រមូល​ផល​ត្រី​ទឹកសាប​នៅ​គន្លង​ដៃ​នេសាទ​ជួរ​លេខ​១៣-​១៤ និង​លេខ ១៥ ស្ថិត​ក្នុង​ឃុំ​កោះ​ចិន និង​ពាម​ជី​និ​ត ស្រុក​ពញាឮ ខេត្តកណ្តាល លោក អេ​ង ជា​សាន ប្រតិភូ​រាជ​រដ្ឋ​កម្ពុជា ទទួល​បន្ទុក​ប្រធាន រដ្ឋបាល​ជលផល​បានអោយ​ដឹង​ថា ត្រី​បាន​ត្រូវ​ខ្លាំង​ក្នុង​រយៈ​ពេល​២-៣​ថ្ងៃនេះ បើ​ទោះបី​ជា​អាកាសធាតុ​មិន​អំណោយផល ភ្លៀង​និង​ព្យុះ​កើតឡើង​នៅ​តំបន់​បឹង​ទន្លេសាប​ក្តី​។ លោក​បន្ត​ថា នៅ​តាម​គន្លង​ជួរ​នេសាទ​នីមួយ​ៗ​ក្នុង​មួយ​ម៉ោង​ឬ​កន្លះ​ម៉ោង​អាច​លើក​បាន​ត្រី​ចន្លោះ​ពី​៥០០​គីឡូក្រាម ទៅ​១​តោន ភាគច្រើន​ជា​ត្រី​ធ្វើ​ប្រហុក​ផ្អក ។

លោក អេ​ង ជា​សាន បាន​បញ្ជាក់​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក តម្លៃ​សមរម្យ​ចាប់ពី​ពី​៨០០រៀល​​ទៅ​ជាង​១០០០រៀល​​ទៅ​២​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ទៅ​តាម​ទំហំ​និង​ប្រភេទ​ត្រី​។ លោក​បន្ថែម​ថា ត្រី​ឆ្នាំ​នេះ​មាន​លក្ខណៈ​សម្បូរ​ជាង​ឆ្នាំទៅ ដោយសារ​ទឹក​ឡើង​ធំ​តាំងពី​ដើមឆ្នាំ​លិច​បឹងបួរ​ធ្វើ​អោយ​ត្រី​ស្វែងរក​ចំណី​បាន​យ៉ាង​ងាយស្រួល ការ​លែង​ត្រី​មេ​ពូជ​ក្នុង​ដែន​ជំរក​ធម្មជាតិ និង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម​។

ប្រធាន​រដ្ឋបាល​ជលផល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក​ផ្អក​ឬ​ត្រីឆ្អើ ត្រូវ​រួសរាន់​ទៅ​ធ្វើ​បន្ត​ទៀត​រហូត​ដល់​ពាក់កណ្តាល​ស​ប្តា​ហ៍​នេះ​ដោយ​ត្រី​មិន​ខ្វះ​ឡើយ ហើយ​មាន​តម្លៃ​សមរម្យ​ក្រោម​១០០០រៀល​​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។

លោកយាយ​សាយ ហិន មក​ពី​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា លោកយាយ​តែងតែ​មក​ធ្វើ ប្រហុក​ផ្អក​នៅ​ទី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ចែកចាយ​ដល់​កូនចៅ​ក្នុង​ក្រុម​គ្រួសារ​ទុកជា​ស្បៀង​បំរុង​ទុក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

សូម​បញ្ជាក់​ថា នៅ​ស​ប្តា​ហ៍​ទី​១​ឬ​ដើម​ស​ប្តា​ហ៍​ទី​២ ត្រី​អាច​ត្រូវ​ម្តងទៀត ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​អាក់​ខាន​អាច​ធ្វើ​ប្រហុក​ផ្អក​ម្តងទៀត​បាន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ