ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹងស្នេហ៍ត្រីកោណ តាមបា.ញ់ប្រហារកណ្តាលយប់ត្រូវបានសម្រេចហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធនីភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ធ្នូ បានប្រកាសសាលក្រមផ្តន្ទាទោសមន្ត្រីយោធាម្នាក់ដាក់ពន្ធនាគារកំណត់១២ឆ្នាំ នឹងពិន័យ១លានរៀលចូលថវិការដ្ឋ…

រាជធនីភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ធ្នូ បានប្រកាសសាលក្រមផ្តន្ទាទោសមន្ត្រីយោធាម្នាក់ដាក់ពន្ធនាគារកំណត់១២ឆ្នាំ នឹងពិន័យ១លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម (រឿងគំនុំស្នេហាត្រីកោណ)។

សាលក្រមបានបើកផ្លូវឲ្យដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជនជាប់ ឬដើមចោទកើតទុក្ខមិនសុខចិត្តការកាត់ក្តីនេះ ។ ជនជាប់ចោទមានឈ្មោះ ប៊ុន តេង ហៅហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិជាវរសេនីយ៍ទោ ។

ចំណែកជនរងគ្រោះមាន២នាក់ ម្នាក់ឈ្មោះ ស៊ឹង វីន ហៅស្រីលក្ខណ័ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ ខ្លះថា បម្រើការនៅហាងខារ៉ាអូខេ (រងរបួសដោយគ្រាប់កាំភ្លើង) នឹងម្នាក់ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣k ផ្លូវលំភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួល នៅតាមបណ្តោយផ្លូវ១៩៧៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ខ្មាន់កាំភ្លើងដែលមានគោលដៅប៉ុនប៉ងផ្តាច់ជីវិតគូស្នេហ៍ ខណៈអតីតស្រីសេ្នហ៍បាន និងកំពុងជិះម៉ាកតូយូតា ពណ៍ទឹកប្រាក់១គ្រឿង ដែលប្រុសថ្មីបានជូននាងត្រឡប់មកកាន់ផ្ទះជួលវិញ  ។

ពេលជនរងគ្រោះបានធ្វើដំណើរដល់មុខផ្ទះខាងលើស្រាប់តែជនដៃដល់ដែលគេស្គាល់ថា  អតីតជាសង្សាចាស់ជិះរថយន្តម៉ាក PANGE ROVER ពណ៌ស មួយគ្រឿងទៅឈប់ទទឹមគ្នា ហើយបើកកញ្ចក់បាញ់ប្រហារចំនួន៥គ្រាប់ស្រោចទៅលើគូស្នេហ៍ទាំងពីរ ដែលស្ថិតនៅក្នុងរថយន្ត បណ្តាលឲ្យស្រ្តីជាគូស្នេហ៍រងរបួសចំនួន២គ្រាប់ ។ បន្ទាប់ពីមានការបាញ់ប្រហារនោះ ជនដៃដល់បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ប៉ុន្តែ២ថ្ងៃក្រោយមកជនជាប់ចោទបានចូលខ្លួនសារភាពកំហុសនៅស្នងការនគរបាលរាជធានីភ្នំពេញ តែដោយជនសង្ស័យជាមន្ត្រីយោធា ត្រូវបានប្រគល់ឲ្យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ ទើបជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំ រឿងបញ្ជូនទៅតុលាការ និងមានការឃុំខ្លួនបណ្តោះអាសន្នពីពេលនោះមក ។

សំណុំ រឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកយកមកបើកសវនាការជំនុំជម្រះទោស កាលពីថ្ងៃទី២៦ តុលា ២០១៨ និង បានលើកពេលប្រកាសសាលក្រមមកដល់ថ្ងៃទី១៨ ធ្នូ នេះ ។

សរុបមកវិញសំណុំរឿង (កំហឹងស្នេហ៍ត្រីកោណ តាមបាញ់ប្រហារកណ្តាលយប់) លទ្ធផលសាលក្រមបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ដាក់ពន្ធនាគារកំណត់១២ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ