ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ធាត់​ខ្លាំង​ប្រឈម​នឹង​ជំងឺ​កាច​សាហា.វ​១​នេះ

5 ឆ្នាំ មុន

ការ​សិក្សា​បាន​រក​ឃើញ​ថា ក្មេង​ធាត់​ភាគច្រើន នឹង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ នៅ​ថ្ងៃក្រោយ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដែល​មាន​ទម្ងន់​ធម្មតា ។ ការ​សិក្សា​នេះ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ នៅ​ក្នុង​ព្រឹ​ត្តប​ត្រ​សុខភាព Journal of…

ការ​សិក្សា​បាន​រក​ឃើញ​ថា ក្មេង​ធាត់​ភាគច្រើន នឹង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ នៅ​ថ្ងៃក្រោយ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដែល​មាន​ទម្ងន់​ធម្មតា ។

ការ​សិក្សា​នេះ​ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ នៅ​ក្នុង​ព្រឹ​ត្តប​ត្រ​សុខភាព Journal of the Endocrine Society​។ ពួក​គេ​បាន​សិក្សា​ទៅ​ក្មេង​ដែល​មាន​អាយុ​ចាប់ពី​២​ទៅ​១៥​ឆ្នាំ ចំនួន​៣៦៩ ៣៦២​នាក់ ។

ពួក​គេ​បាន​រក​ឃើញ​ថា កូន​ក្មេង និង​ក្មេង​ជំទង់​ចំនួន​៦៥៤​នាក់ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ហើយ​គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ក្មេង​ដែល​មាន​ទម្ងន់​ធម្មតា ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ជំងឺ​នេះ​ខ្លាំង​ណាស់ ។

អ្នកដឹកនាំ​ការ​សិក្សា លោក​វេជ្ជបណ្ឌិត Ali Abbasi មក​ពី​សាកលវិទ្យាល័យ King’s College ទីក្រុង​ឡុ​ង​ដ៍ បាន​និយាយ​ថា ក្មេងធា​ត់​ៗ ប្រឈម​មុខ​ខ្ពស់​៤​ដង​ទៅ​នឹង​ការ​កើត​ជំងឺ​នេះ នៅ​ពេល​ពួក​គេ​មាន​អាយុ​២៥​ឆ្នាំ​។

ដូច្នេះ​សូម​ក្រឡេក​មើល​ការ​រស់នៅ និង​ការ​ទទួលទាន​ចំណីអាហារ​កូន​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធាត់​លើស​ទម្ងន់​ឲ្យ​សោះ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ