ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​សភា​បារាំង​ថា ត្រៀម​ក្រុម​តស៊ូ​មតិ​ជួយ​ផ្តល់​មតិ​កិច្ចប្រជុំ EU រឿង​ដក EBA មក​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អនុប្រធាន​រដ្ឋសភា​បារាំង​បាន​អះអាង​ថា បាន​ត្រៀម​ក្រុម​តស៊ូ​មតិ​សម្រាប់​ជួយ​ផ្តល់​មតិ នៅ​ក្នុង​កិច្ចប្រជុំ​សហភាព​អ៊ឺ​រ៉ុ​បរឿង​ដក​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ទីផ្សារ​អ៊ឺ​រ៉ុ​ប​របស់​កម្ពុជា (EBA)​។ លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណបក្ស​ទី​៥…

រាជធានី​ភ្នំពេញ ៖ បើ​តាម​អនុប្រធាន​រដ្ឋសភា​បារាំង​បាន​អះអាង​ថា បាន​ត្រៀម​ក្រុម​តស៊ូ​មតិ​សម្រាប់​ជួយ​ផ្តល់​មតិ នៅ​ក្នុង​កិច្ចប្រជុំ​សហភាព​អ៊ឺ​រ៉ុ​បរឿង​ដក​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ទីផ្សារ​អ៊ឺ​រ៉ុ​ប​របស់​កម្ពុជា (EBA)​។

លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណបក្ស​ទី​៥ រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ជាមួយ​គណបក្ស​ប្រ​តិ​ភួ​បារាំង ដែល​ដឹកនាំ​ឲ្យ​លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ អនុប្រធាន​រដ្ឋ​ភា​បារាំង កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​ថា សភា​បារាំង​នឹង​ត្រៀម​ក្រុម​តាម​គណៈកម្មការ​នានា ដើម្បី​ជួយ​ផ្តល់​មតិ​នៅ​ក្នុង​កិច្ចប្រជុំ EU ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ដែល​ត្រូវ​បាន​ព្រមាន​ដក​អនុគ្រោះ​ពន្ធ ។

លោក ស៊ី​ល​វាំង វ៉ា​សឺ​ម៉​ង់ បាន​លើក​ឡើង​ថា អ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ ហើយ​គណៈប្រតិភូ​កម្ពុជា​បកស្រាយ​ទៅ​នោះ​បាន ឮ​ដល់​គាត់ (​សភា​បារាំង​) ហើយ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ប្រធាន​EU នឹង​ត្រូវ​ចប់​អាណត្តិ​នៅ​ខែមិថុនា ខាង​មុខ​នេះ ដូច្នេះ​គេ​នឹង​ជំរុញ​ព​ន្លឿ​ន​រឿង​ដក EBA របស់​កម្ពុជា ។

បើ​តាម​លោក ឈាង វុន បាន​អះអាង​ថា អ្វី​អនុប្រធាន​រដ្ឋសភា​បារាំង​ព្រួយបារម្ភ​នោះ គឺ​កាលបរិច្ឆេទ​ច្បាស់លាស់​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដក EBA ។ លោក​បញ្ជាក់ «​ក្រុម​គាត់​បាន​ត្រៀម​រួច​ហើយ ដើម្បី​ជួយ​តស៊ូ​មតិ​នៅ​តាម​សភា​នីមួយ​ៗ នៅ​ក្នុង​កិច្ចប្រជុំ EU ។ គាត់​មកនេះ ដើម្បី​ផ្តល់​ជា​មតិ ឬ​ជា​អាវុធ​សម្រាប់​យើង ។ ប៉ុន្តែ​យើង​បាន​ប្រាប់​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​មិន​ដែល​ទទួលយក​ការ​ដាក់​សម្ភា​ធ​ពី​ខាងក្រៅ​ទេ ។ កម្ពុជា​មិន​យក​អធិបតេយ្យភាព ឯករាជ្យ​ជាតិ ទៅ​ដូរ​នឹង​ជំនួយ និង​សម្ភា​ធ​ទេ​» ។ លោក ឈាង វុន ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​សហភាព​អ៊ឺ​រ៉ុ​ប​ត្រូវការ​នោះ​កម្ពុជា​បាន​កំពុង​តែ​ធ្វើ​បណ្តើរ​ៗ​ហើយ ដូច​ជា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ស្តី​ពី​អង្គការក្រៅរដ្ឋាភិបាល សំណុំរឿង​នៅ​តុលាការ​របស់​សហជីព​ជាដើម ។

បើ​តាម​លោក ឈាង វុន បាន​ឲ្យ​ដឹង​ថា អនុប្រធាន​រដ្ឋសភា​បារាំង​មិន​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដក​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​ទេ ។ ក៏​ប៉ុន្តែ​អនុប្រធាន​សភា​ជំរុញ​ឲ្យ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ចាប់ពី​ពេល​នេះ​តទៅ ព្រោះ​ជា​រឿង​សំខាន់​ណាស់ ។ លោក ឈាង វុន ថា ក្នុង​ជំនួប​ពិភាក្សា​អនុប្រធាន​សភា​បារាំង​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ប្រធាន​សភា​សហភាព​អ៊ឺ​រ៉ុ​ប​អាច​នឹង​ដក​អនុគ្រោះ​ពន្ធ មុន​ការ​កំណត់ ឬ​មិន​លើក​ឡើង​បាន ព្រោះ​គេ​ចង់​បង្ហាញ​ស្នាដៃ ។ លោក​ឈាង វុន បាន​គូសបញ្ជាក់​ថា «​អនុប្រធាន​សភា​បារាំង​បាន​ប្រាប់​ថា គាត់​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជួយ​កម្ពុជា​រឿង​ដក​អនុគ្រោះ​ពន្ធ​របស់​សហ​គម​អ៊ឺ​រ៉ុ​បម​កលើ​កម្ពុជា ។

គាត់​និយាយ​ថា គាត់​នឹង​ជួយ​យើង «…» ដើម្បី​តស៊ូ​រឿង EBA ព្រោះ​គាត់​យល់​ឃើញ​ថា កម្ពុជា មិន​ដូច​ការ​ចោទប្រកាន់ ប៉ុន្តែ​គាត់​ចង់​ដឹង​កាលបរិច្ឆេទ​ឲ្យ​ច្បាប់​លាស់ តែ​ខ្ញុំ​កុំ​និយាយ​ការ​ដាក់​ពេល​ច្បាស់លាស់​នោះ​ទេ ព្រោះថា​គ្រប់​អាណត្តិ​ទាំង​រាជរដ្ឋាភិបាល រដ្ឋសភា ត្រូវ​តែ​ធ្វើ​កិច្ចការ​ឡើង​វិញ​ពី​កា​រវិ​វត្ត​សង្គម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ