ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមិនស្គាល់​អត្ត​សញ្ញាណ​ម្នាក់​បើកម៉ូតូបុកគូទ​​រថយន្ត​​ឧកញ៉ា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ប្រញាប់​ទៅ​យក​ក្បាល​គោ​ឱ្យ​គេ បាន​បើក​បរ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស៊េ​រី​ទំនើប​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​​លោក​ឧកញ៉ា​ម្នាក់​បត់​ចូល​ក្នុង​បុរី​ បណ្តាល​អោយ​អ្នក​បើកបរ​ម៉ូតូ​​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង៣០​​នាទី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ប្រញាប់​ទៅ​យក​ក្បាល​គោ​ឱ្យ​គេ បាន​បើក​បរ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស៊េ​រី​ទំនើប​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​​លោក​ឧកញ៉ា​ម្នាក់​បត់​ចូល​ក្នុង​បុរី​ បណ្តាល​អោយ​អ្នក​បើកបរ​ម៉ូតូ​​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង៣០​​នាទី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​បុរី​ប៉េង​ហួត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

តាមប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ ពណ៌​ខ្មៅ​លាយ​ក្រហម ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១CP-៧១៥៥​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​។

ប្រភពដដែលបាន​បន្ត​ថា លុះ​​ពេល​បើកម៉ូតូ​​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ដោយសារ​អ្នក​បើក​បរ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​គាត់​ប្រញាប់​ទៅ​យក​ក្បាល​គោ​អោយ​គេ​ ទើប​បើក​ម៉ូតូ​លឿន​មិន​បាន​ប្រយ័ត្ន​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​​ម៉ាកប៉ាជឺរ៉ូ ស្ពត ​ (PAJERO SPORT)​ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​២AL-៥៣៦២​ បើកបរ​ដោយ​លោក​ឧកញ៉ាម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយ​ស៊ី​ញ៉ូ​បត់​ឆ្វេង​ចូល​ទៅ​ក្នុង​បុរី​ ​ស្រាប់តែ​អ្នក​បើកបរ​​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពេញទំហឹង​ បណ្តាល​អោយ​ឱ្យ​អ្នក​បើកបរ​ម៉ូតូ​ដួល​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ ហើយ​ត្រូវ​បាន​​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ។ ចំណែក​រថយន្តរបស់​លោក​ឧកញ៉ា​បាន​រងការ​ខូចខាតផ្នែក​ខាងក្រោយ ។​

ក្រោយ​ពេល​កើតហេតុ​ ភាគី​ខាង​ម្ចាស់​រថយន្ត​ជា​លោក​ឧកញ៉ា​​ម្នាក់ ​គាត់​មានចិត្ត​ធម៌​ជួយចេញ​ប្រាក់​ចំនួន​១០០០ដុល្លារ​​ទៅ​អោយ​​អ្នកបើកបរ​ម៉ូតូ​ខាងលើ​​ដើម្បី​​ព្យាបាល​​របួស​ ហើយ​គាត់​សុខចិត្ត​ជួសជុល​រថយន្ត​ដោយ​ខ្លួនឯង​ថែម​ទៀតផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ