ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ​វីវរ​បាត់​…​ចង់បាន​ការ​ប្រាក់​ពី​ធនាគារ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រុស​-​ស្រី​មក​ពី​ស្រុក​ជើងព្រៃ និង​ព្រៃឈរ​ប្រមាណ​៥០​នាក់ តំណាង​ឱ្យ​រាប់រយ​នាក់ បាន​មក​កាន់​សាលាដំបូង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០១៨…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រុស​-​ស្រី​មក​ពី​ស្រុក​ជើងព្រៃ និង​ព្រៃឈរ​ប្រមាណ​៥០​នាក់ តំណាង​ឱ្យ​រាប់រយ​នាក់ បាន​មក​កាន់​សាលាដំបូង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ២០១៨ បន្ទាប់​ពី​ពួក​គាត់​រង​គ្រោះ​ដោយ​ការ​ដាក់​លុយ​ក្នុង​ធនាគារឯកជន​« អេស ជី ហ្វា ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី​» S.G.FA Finance PLc សរុប​មាន​ទឹកប្រាក់​សរុប​ជិត​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ដោយ​ពួក​គាត់​សុំ​ទាមទារ​ប្រាក់​ដើម​មក​វិញ ខណៈ​ធនាគារ​នេះ​ត្រូវ​បាន​បិទទ្វារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ខាតបង់ ។

លោក​ទេស ប៊ុ​ន​ហៀ​ង អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ប្រ​ខ្នោ​រ ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ​ប្រាប់​ថា ដោយសារ​តែ​សម្លឹង​ឃើញ​ធនាគា​ឯកជន​ខាងលើ​មានការ​ទុកចិត្ត​នោះ គាត់​បាន​ដាក់​ប្រាក់​សន្សំ ដើម្បី​បានការ​ដោយ​ក្នុង​១​លាន​រៀល បាន​ស៊ី​ការ​ចំនួន​២​ម៉ឺន​រៀល​ក្នុង​១​ខែ ។ ហើយ​ប្រាក់​បាន​ដាក់​បន្តបន្ទាប់ ចាប់តាំងពី​ធនាគារ​នេះ​បើក​មក គិត​ជា​ដុល្លារ​សរុប​មាន​ចំនួន​៥.០០០​ដុល្លារ​ហើយ ។

លោក​ប៊ុ​ន ហៀ​ង ប្រាប់​បន្ត​ថា ក្រោយមក​ទៀត ដល់​ដឹង​មិនសូវ​ស្រួល ក៏​នាំ​គ្នា​ទៅ​ដក​លុយ​វិញ ហើយ​ត្រូវ​បាន​ធនាគារ​ខាងលើ បែរ​មិន​បើកប្រាក់​ឱ្យ​ពលរដ្ឋ​វិញ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ដំណើរការ​អាជីវកម្ម​នេះ បាន​ខាតបង់​អស់ប្រាក់​ជា​ច្រើន ។ ហើយ​ក៏​មាន​កិច្ចសន្យា​ថ្មី​មួយទៀត ប្រជាពលរដ្ឋ​បាន​ធ្វើការ​សម្រុះ​សំរួលការ​ប្រាក់​ក្នុង​១​លាន​រៀល​បាន​តែ​៨.០០០​រៀល ក៏​សុខចិត្ត​ឯកភាព​តាម​ទៀត ។

មិន​បាន​ប៉ុន្មាន ធនាគារ​នេះ​បាន​បិទទ្វារ​ជិត​១​ឆ្នាំ​ហើយ រហូត​មក​ដល់​ពេល​នេះ សម្រាប់​រូប​លោក​(​ប៊ុ​ន​ហៀ​ង​) មក​កាន់​តុលាការខេត្ត ក្នុង​គោលបំណង​ទាមទារ​យក​តែ​ប្រាក់​ដើម​មក​វិញ លុយ​ខ្មែរ​គិត​ជា​ដុល្លារ​ស្មើនឹង​៥.០០០​​ដុល្លារ មិនដឹង​ថា តើ​លោក​ប្រធាន​សាលាដំបូង​ខេត្ត​មាន​ចំណាត់​យ៉ាងណា​ឡើយ​។

យ៉ាងណា មក​ដល់​រសៀល​ថ្ងៃ​ដដែល កោះសន្តិភាព​នៅ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ខាង​ធនាគារ​ខាងលើ​នេះ​នៅឡើយ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ