ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ប៉ះពាល់​ខ្លាំង​ណាស់​សំបក​ធុង​នេះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​ប្រមូល​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​រោងចក្រ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់ និង​បរិភោគ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​ពុំ​សូវ​យល់​ដឹង​អំពី​សុខភាព ។ ជា​ពិសេស​ការ​ប្រើប្រាស់​ទឹក​ស្អាត ហើយ​គ្មាន​ពាង​ដាក់​ទឹក​ស្តុក​សម្រាប់​ប្រើប្រាស់​ក៏​ទៅ​ទិញ​សំបក​ធុង​ជ័រ​ដាក់​ទឹក​ថ្នាំ​ច្រ​លក់​ក្រណាត់​តាម​រោងចក្រ ដែល​មាន​សារធាតុ​គីមី​ពុល​មក​ដាក់​ទឹក​ប្រើប្រាស់ និង​បរិភោគ​គួរ​ឲ្យ​ព្រួយបារម្ភ…

ខេត្តស្វាយរៀង ៖ ឈ្មួញ​ប្រមូល​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​ពី​រោងចក្រ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់ និង​បរិភោគ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ដោយ​ប្រជាពលរដ្ឋ​ពុំ​សូវ​យល់​ដឹង​អំពី​សុខភាព ។

ជា​ពិសេស​ការ​ប្រើប្រាស់​ទឹក​ស្អាត ហើយ​គ្មាន​ពាង​ដាក់​ទឹក​ស្តុក​សម្រាប់​ប្រើប្រាស់​ក៏​ទៅ​ទិញ​សំបក​ធុង​ជ័រ​ដាក់​ទឹក​ថ្នាំ​ច្រ​លក់​ក្រណាត់​តាម​រោងចក្រ ដែល​មាន​សារធាតុ​គីមី​ពុល​មក​ដាក់​ទឹក​ប្រើប្រាស់ និង​បរិភោគ​គួរ​ឲ្យ​ព្រួយបារម្ភ ។ ដោយនៅ​ថ្ងៃ​ទី​១៧ ធ្នូ ២០១៨ មាន​បុរស​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ដែល​រស់នៅ​ជិត​ទីតាំង​ដាក់​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​បញ្ចេញ​ការ​ព្រួយបារម្ភ​ថា ជិត​៣​ឆ្នាំ​មក​ហើយ ដែល​គាត់​រស់នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​មួយ​ដែល​ប្រមូល​ទិញ​កាក​សំណល់​ពី​រោងចក្រ​មក​ដាក់​តាំង​លក់ ជា​ពិសេស​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ​បាន​ហូ​ចេញ​មក​ក្រៅ​ជះក្លិន​អាក្រក់​ប៉ះពាល់​ផ្លូវដង្ហើម​ជា​ខ្លាំង ។

ហើយ​ឃើញ​ឈ្មួញ​មក​ទិញ​ដឹក​តាម​រ៉ឺ​ម៉ក​ដឹក​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ដាក់​ទឹក​ប្រើប្រាស់ និង​បរិភោគ​គួរ​ឲ្យ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដោយ​ប្រជាពលរដ្ឋ​នៅ​ជនបទ ខ្វះ​ការ​យល់​ដឹង​បាន​ទិញ​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​នេះ ទៅ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់ និង​បរិភោគ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ម្ចាស់​ក្រុមហ៊ុន​ប្រមូល​ទិញ​កាក​សំណល់​រោងចក្រ​ឈ្មោះ សុខ សា​រ៉េ​ត ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​ប្រមូល​ទិញ​កាក​សំណល់​រោងចក្រ ដែល​មាន​ទីតាំង​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុមហ៊ុន​របស់​គាត់​បាន​សុំ​ច្បាប់​ប្រមូល​ទិញ​កាក​សំណល់​រោងចក្រ​ក្នុង​ក្រុង​បា​វិត​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ រួម​មាន កម្ទេច​ដែក ថង់​ប្លា​ស្ទិ​ច កម្ទេច​ក្រណាត់ ធុង​ជ័រ និង​កាក​សំណល់​ផ្សេង​ៗ ។ សម្រាប់​កែ​ឆ្នៃ​លក់​បន្ត ។ កម្ទេច​ដែក និង​ក្រដាស់​គ្រឿង​អេ​ត​ចាយ​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ថង់​ផ្លា​ស្ទិ​ច​ដឹក​ចេញ​ទៅ​រាជធានី​ភ្នំពេញ​ដាក់​រោងចក្រ​កែ​ឆ្នៃ​ជា​គ្រាប់​ដឹក​មក​វិញ រួច​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រជាពលរដ្ឋ​យក​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​របស់​រោងចក្រ​ទៅ​ដាក់​ទឹក​ប្រើប្រាស់ និង​ដាក់​ទឹក​បរិភោគ​នោះ គឺ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់ ប្រសិនបើ​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​អំពី​អនាម័យ​ទឹក​ស្អាត ជា​ពិសេស​ធុង​ជ័រ​ដាក់​សារធាតុ​គីមី​ពុល ទោះបី​លាង​សាប៊ូ​ក៏​ដោយ​ក៏​នៅ​តែ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ ។ លោក​សូម​ឲ្យ​សួរ​ទៅ​មន្ត្រី​ជំនាញ​កាំកុងត្រូល​វិញ ។

លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​រោងចក្រ គឺ​មាន​សារធាតុ​គីមី បើ​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​ទឹក​បរិភោគ​គឺ​អាច​ប៉ះពាល់​ដល់​សុខភាព ប្រសិនបើ​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង ។ ក៏​ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​មុន និង​ដាក់​ទឹក​ប្រើប្រាស់​គាត់​យក​សាប៊ូ​បោក​ខា​អាវ​ទៅ​ដាក់​លាង​សំអាត​រួច​ដាក់​ទឹក​ត្រាំ ហើយ​លាង​សាប៊ូ​សំអាត​ពី​ទៅ​បី​ដង រួច​ហាលថ្ងៃ​ឲ្យ​ស្ងួត​ស៊ឹ​ម​យក​មក​ដាក់​ទឹក​ប្រើប្រាស់​នោះ​ផល​ប៉ះពាល់​អាច​នៅ​តិចតួច ។

ទោះបីជា​យ៉ាងណា​លោក និង​ចាត់​មន្ត្រី​កាំកុងត្រូល​ចុះ​ទៅ​ពី​និត្យនៅ​ចំណុច​ទីតាំង​លក់​សំបក​ធុង​ថ្នាំ​នោះ ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត និង​យក​ទឹក​ដែល​ប្រជាពលរដ្ឋ​ដាក់​ក្នុង​សំបក​ធុង​ថ្នាំ​ជ្រលក់​ក្រណាត់​សម្រាប់​បរិភោគ​ទៅ​ធ្វើតេស្ត​មើល​ថា តើ​នៅ​មាន​សេសសល់​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ឬ​យ៉ាងណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ