ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ម្នាក់​ៗ​ឡើង​ឈាម​ពេញ​ខ្លួន និង​ម្នាក់​បាក់ជើង​ទៀត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ កាលពី​ម៉ោង​១៩​និង​៤៥​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ នៅ​តាម​ផ្លូវ​គ្រួ​ស​ក្រហម​ចំការ​ដូងប្រេង ស្ថិត​ក្នុងភូមិ​តា​នៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​គោ​យន្ត​កន្ត្រៃ កាលពី​ម៉ោង​១៩​និង​៤៥​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ នៅ​តាម​ផ្លូវ​គ្រួ​ស​ក្រហម​ចំការ​ដូងប្រេង ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា រវាង​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​1G- 8077 ជិះ​គ្នា​ពីរ​នាក់ បើកបរ​ដោយ​ឈ្មោះ ចាន់ សរ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខ​បរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​អន្លង់​ក្រពើ ឃុំ​តា​នៃ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​របួសស្រាល​) ដែល​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ មាស ពៅ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខ​បរបរ​សមាជិក​ភូមិ​អន្លង់​ក្រពើ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា របួសធ្ងន់ (​បាក់ជើង​ឆ្វេង​) បាន​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​មិន​ស្គាល់​ភិនភាគ (​រត់គេច​បាត់​) ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ដោយឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ក្រុមហ៊ុន​ដូងប្រេង និង​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ