ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនិត​លោក កឹ​ម សុខា បដិសេធ​រឿង​មាន​គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ដោះ​លែង​លោក​កឹ​ម​សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​មុត ច​ន្ថា មន្ត្រី​ជំនិត​លោក កឹ​ម សុខា បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​លាប​ពណ៌​ថា មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តា​រាជធានី​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក…

រាជធានី​ភ្នំពេញ ៖ លោក​មុត ច​ន្ថា មន្ត្រី​ជំនិត​លោក កឹ​ម សុខា បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​លាប​ពណ៌​ថា មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្តា​រាជធានី​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​ប្រកាស​នេះ​បន្ទាប់​ពី​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី បាន​ប្រកាស​គាំទ្រ​ឲ្យ​មានការ​តវ៉ា​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង លោក កឹ​ម សុខា ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ។ យ៉ាងណា​ក្តី​លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក​កឹ​ម សុខា បាន​ឲ្យ​ដឹង​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា សុំ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​អំពី​គម្រោង​ធ្វើ​បាតុកម្ម​នេះ ។ លោក​បាន​បញ្ជាក់​ថា «​លោក កឹ​ម សុខា តែងតែ​ទូន្មាន​ពួក​យើង​ឲ្យ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​អហិង្សា មិន​គុំ​គួ​ន​មិន​សងសឹក​ខ្មែរ និង​មិន​ចាត់​ទុក​ខ្មែរ​ណា​ជាស​ត្រូវ ។

ដំណើរ​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​របស់​យើង គឺ​ធ្វើ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​» ។ លោក​បាន​បន្ត​ថា​៖«​ការ​ផ្លាស់​ប្តូរ​ណា​ក្រៅពី​មធ្យោបាយ​នេះ​យើង​មិន​ធ្វើ​ជា​ដាច់ខាត ។ ឥឡូវ​មាន​គេ​កំពុង​លាប​ពណ៌ ពួក​យើង​ថា មាន​បំណង​ចង់​ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​ដោះ​លែង លោក កឹ​ម សុខា ។

យើង​សូម​បដិសេធ​ការ​លាប​ពណ៌​នេះ​យ៉ាង​ដាច់អហង្ការ ។ យើង​ត្រូវការ​រក្សា​ការពារ​ភាព​ស្អាតស្អំ​របស់​ពួក​យើង​» ។ ការ​លើក​ឡើង​របស់​លោក មុត ច​ន្ថា នេះ​បន្ទាប់​ពី​កញ្ញា ស៊ិ​ន រ៉ូ​ហ្សិត ចៅសង្កាត់​អូ​ចារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជា​សកម្មជន​មូលដ្ឋាន​ចង់​ឲ្យ​កញ្ញា កឹ​ម មនោ​វិទ្យា និង​អ្នក​នៅ​ក្នុងស្រុក​ជា​ពិសេស​លោក កង គឹ​ម​ហាក់ , មុត ច​ន្ថា និង​ចាន់ ចេ​ន ប្រកាស​ជា​ផ្លូវការ​មក​ថា នឹង​ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ប្រធាន កឹ​ម សុខា នោះ​ពួក​ខ្ញុំ​នឹង​ចូលរួម ។ កញ្ញា​បន្ត​ថា ខ្ញុំ​បារម្ភ​ក្រែង​មិន​ទាន់​បាន​ប្រមូលផ្តុំ​ផង​គេ​ដេញ​មក​ផ្ទះ​វិញ​អស់ ឧទាហរណ៍​ដូច​ជា​គ្រាន់តែ​មនុស្ស​បួនដប់​នាក់​ឈរ​មុខ​ផ្ទះ​លោក​ប្រធាន កឹ​ម សុខា ក៏​គេ​ដេញ​មក​វិញ​ដែរ ។

កញ្ញា​គូសបញ្ជាក់​ថា «​បើ​កញ្ញា កឹ​ម មនោ​វិទ្យា , លោក កង គឹ​ម​ហាក់ , មុត ច​ន្ថា , ចាន់ ចេ​ន ពិតជា​កូនស្រី និង​ជា​សហការី​ដ៏​រឹង​មាំ​របស់​លោក​ប្រធាន កឹ​ម សុខា ពិតមែន​អាច​អំពាវ​នា វ​បាន​ពួក​ខ្ញុំ​នឹង​ចូលរួម​» ។
សូម​ជម្រាប​ថា បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​គម្រោង​ធ្វើ​បាតុកម្ម ដើម្បី​ដោះ​លែង​លោក កឹ​ម សុខា គេ​សង្កេត​ឃើញ​អ្នកគាំទ្រ​នយោបាយ​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​លើ​បណ្តាញ​ស​ង្គ ម​ដោយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ចង់​ឲ្យ​មាន​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ