ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​ប៉ុណ្ណេះ​! បងប្អូន​លែង​ភ័យ​ខ្លា​យ​មានការ​បន្លំ​ទៀត​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពេល​នេះ​បងប្អូន​លែង​មានការ​ព្រួយបារម្ភ​ទៀត​ហើយ​រឿង​ការ​បន្លំ​ភ្នែកជញ្ជីង​ពី​សំណាក់​អ្នកលក់​ខិលខូច​មួយ​ចំនួន ជញ្ជីង​យុត្តិធម៌​ចំនួន​២​ត្រូវ​បាន​ដាក់​នៅ​ផ្សារ​ចំនួន​២ ក្នុង​ក្រុង​សិរី​សោភ័ណ​ដែល​រួម​មាន ផ្សារ​ចំការ​គរ (​ផ្សារ​ថ្មី​) និង​ផ្សារ​សិរី​សោភ័ណ​។ ដើម្បី​ជួយ​រក​យុត្តិធម៌​ចំពោះ​បងប្អូន​ដែល​មានការ​សង្ស័យ​ថា របស់របរ​ដែល​បាន​ទិញ​ពី​ផ្សារ​មិន​គ្រប់​ចំនួន​គីឡូ…

ខេត្តបន្ទាយមានជ័យ ៖ ពេល​នេះ​បងប្អូន​លែង​មានការ​ព្រួយបារម្ភ​ទៀត​ហើយ​រឿង​ការ​បន្លំ​ភ្នែកជញ្ជីង​ពី​សំណាក់​អ្នកលក់​ខិលខូច​មួយ​ចំនួន ជញ្ជីង​យុត្តិធម៌​ចំនួន​២​ត្រូវ​បាន​ដាក់​នៅ​ផ្សារ​ចំនួន​២ ក្នុង​ក្រុង​សិរី​សោភ័ណ​ដែល​រួម​មាន ផ្សារ​ចំការ​គរ (​ផ្សារ​ថ្មី​) និង​ផ្សារ​សិរី​សោភ័ណ​។

ដើម្បី​ជួយ​រក​យុត្តិធម៌​ចំពោះ​បងប្អូន​ដែល​មានការ​សង្ស័យ​ថា របស់របរ​ដែល​បាន​ទិញ​ពី​ផ្សារ​មិន​គ្រប់​ចំនួន​គីឡូ គឺ​បងប្អូន​អាច​យក​ទៅ​ថ្លឹង​ជញ្ជីង​យុត្តិធម៌​បាន ដើម្បី​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា តើ​គ្រប់​គីឡូ​ហើយ​ឬ​នៅ ដើម្បី​ធ្វើការ​តវ៉ា ។ ដែល​ទាំង​អស់នេះ គឺជា​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន​នូវ​ភាព​យុត្តិធម៌​រវាង​អ្នកលក់ និង​អ្នកទិញ​ក៏​ដូច​ជា បង្ហាញ​ពី​ភាព​ស្មោះត្រង់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក នាង ហាវ អភិបាលរង​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម្បី​ភាព​ស្មោះត្រង់​ចំពោះ​អ្នកលក់ និង​អ្នកទិញ​ប្រកបដោយ​ភាព​សុ​ក្រិត និង​យុត្តិធម៌​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​តាម​រយៈ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូលរួម​ពី​រដ្ឋបាល​ក្រុង​បាន​យក​ជញ្ជីង​ទៅ​២​ខាងលើ​ទៅ​ដាក់​នៅ​ផ្សារ​គោលដៅ​ចំនួន​២ មាន​ផ្សារ​ចំការ​គ និង​ផ្សារ​សិរី​សោភ័ណ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​បន្លែ ត្រី សាច់ បើ​មានការ​សង្ស័យ​ថា មិន​គ្រប់​គីឡូ គឺ​បងប្អូន​អាច​យក​ទៅ​ថ្លឹង​នៅ​ជញ្ជីង​យុត្តិធម៌ ដើម្បី​រក​ភាព​មិន​ប្រក្រតី បើសិន​ឃើញ​ថា មិន​គ្រប់​ចំនួន​គីឡូ​បងប្អូន​អាច​ទៅ​ធ្វើការ​តវ៉ា​ជាមួយនឹង​អ្នកលក់​វិញ ។

លោក​អភិបាលរង​ក្រុង​បាន​បញ្ជាក់​ថា ការ​ថ្លឹង​នៅ​ជញ្ជីង​យុត្តិធម៌ គឺ​មិន​មានការ​គិត​ថវិកា​នោះ​ទេ ហើយ​ក៏​មាន​កងកម្លាំង​នគរបាល​ក៏​ដូច​ជា ប្រជា​ការពារ​នៅ​ទីនោះ ដើម្បី​ពិនិត្យ​ជា​ប្រចាំ​ផង​ដែរ ។ ទន្ទឹម​ជាមួយ​គ្នា​នោះ​ដែរ​ប្រជាពលរដ្ឋ​ក៏​បាន​សម្តែង​នូវ​ការ​សាទរ​ជា​ខ្លាំង​ចំពោះ​វត្តមាន​ជញ្ជីង​យុត្តិធម៌​មាននៅ​ផ្សារ​ក្នុង​ក្រុង​សិរី​សោភ័ណ​ដោយ​ពួក​គាត់​ខ្លះ​បាន​លើក​ឡើង​ថា អា​ជីករ​ខិលខូច​មួយ​ចំនួន​តែង​មានការ​បន្លំ​ភ្នែកជញ្ជីង ដើម្បី​ទទួល​បានការ​ចំណេញ​ច្រើន ។ តែ​ពេល​មាន​ជញ្ជីង​នេះ​ពួក​គាត់​លែង​មាន​ក្តី​ព្រួយបារម្ភ​រឿង​ការ​បន្លំ​ភ្នែកជញ្ជីង​ទៀត​ហើយ ។

សូម​បញ្ជាក់​ថា ការ​ដាក់​ជញ្ជីង​យុ​ត្តិ​ធ៌​ម​នេះ​នឹង​ត្រូវធ្វើ​ជា​ជំហាន​ៗ​ដោយ​ក្នុង​ជញ្ជីង​យុត្តិធម៌​ខាងលើ​ក៏​នឹង​មាន​វត្ត​មាននៅ​ក្នុង​ផ្សា​រទូ​ទាំង​ក្រុង​សិរី​សោភ័ណ​ក៏​ដូច​ជា នៅ​ទូ​ទាំង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ