ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​​​លេង​​​​ប៊ែល​​ហ្សិក​​​​នា​​​ពេល​​​នេះ​​​​សប្បាយ​​​ជា​មួយ​​​​កា​រ​​ប្រគំ​​​តន្ត្រី​​​​ធំ​​​អស្ចារ្យ

10 ឆ្នាំ មុន

ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ​ដំណើរ​​កម្សាន្ត​ទៅ​កាន់​តំបន់​អឺរ៉ុប​​ដែល​នាំ​ចិត្ត​ឱ្យ​សប្បាយ​ប្លែក​អារម្មណ៍​ជា​មួយ​ភាព​អធិក​អធម សំឡេង​ច្រៀង​​ហ៊ោ​ញ្ជ្រៀវ​សប្បាយ​អឺង​​កង​នោះ លោក​អ្នកគួរ​តែ​សាក​ល្បង​មួយ​ពេល​ធ្វើដំណើរ​​ទៅ​​កាន់​ប្រទេស​​​ប៊ែល​ហ្សិក​​នា​ចុង​និទាឃៈ​រដូវ​នេះ ព្រោះ​ទីនោះ​មាន​ការ​ប្រគំ​តន្ត្រី​​យ៉ាង​ធំហៅ​ថា Rock Werchter ។ ​​ការ​ប្រគំ​តន្ត្រី Rock Werchter នៅប្រទេស​ប៊ែល​ហ្សិក​ នេះ ចាប់​ផ្តើម​​ឡើង​​ពី​ថ្ងៃទី​២៨ មិថុនា ដល់​ថ្ងៃទី​១ កក្កដា

ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ​ដំណើរ​​កម្សាន្ត​ទៅ​កាន់​តំបន់​អឺរ៉ុប​​ដែល​នាំ​ចិត្ត​ឱ្យ​សប្បាយ​ប្លែក​អារម្មណ៍​ជា​មួយ​ភាព​អធិក​អធម សំឡេង​ច្រៀង​​ហ៊ោ​ញ្ជ្រៀវ​សប្បាយ​អឺង​​កង​នោះ លោក​អ្នកគួរ​តែ​សាក​ល្បង​មួយ​ពេល​ធ្វើដំណើរ​​ទៅ​​កាន់​ប្រទេស​​​ប៊ែល​ហ្សិក​​នា​ចុង​និទាឃៈ​រដូវ​នេះ ព្រោះ​ទីនោះ​មាន​ការ​ប្រគំ​តន្ត្រី​​យ៉ាង​ធំហៅ​ថា Rock Werchter ។ ​​ការ​ប្រគំ​តន្ត្រី Rock Werchter នៅប្រទេស​ប៊ែល​ហ្សិក​ នេះ ចាប់​ផ្តើម​​ឡើង​​ពី​ថ្ងៃទី​២៨ មិថុនា ដល់​ថ្ងៃទី​១ កក្កដា ហើយ​​ព្រឹត្តិ​ការណ៍​​នេះ​​បាន​ទទួល​ពាន​រង្វាន់ Athur Award ​ក្នុង​លំដាប់​​ជា​បុណ្យ​តន្ត្រី​ដ៏ពិសេស​​បំផុត​របស់​​ទ្វីប​អឺរ៉ុប ពី​គណៈ​​កម្មាធិការ​នៃការ​ប្រគំតន្ត្រី​​​ផ្សាយ​​ផ្ទាល់​អន្តរជាតិ (IMLC) ជា​ច្រើន​​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​មក​នេះ។

គួរ​រំលឹកថា Rock Werchter គឺជា​ពិធី​​បុណ្យ​ប្រគំ​តន្ត្រី​រ៉ក់នៃប្រទេស​ប៊ែល​ហ្សិក​​ដ៏ធំ​មួយ​ប្រចាំ​ឆ្នាំ​រៀបចំ​ឡើង​នៅ​ក្នុង​ភូមិ​មួយ​​នៃ​​តំបន់ Werchter ជិត​ទីក្រុង Leuven ដែល​មាន​ប្រវត្តិ​ចាប់តាំង​ពីឆ្នាំ​១៩៧៦ មក​េម៉្លះ វា​គឺជា​ព្រឹត្តិ​ការណ៍​​ធំ​មួយ​ចំណោម​​ព្រឹត្តិ​ការណ៍​ធំៗ​ជាង​គេ​៥​នៃ​ការ​ប្រគំ​តន្ត្រី​ Rock ប្រចាំ​​ឆ្នាំ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​​ដែល​ពិធី​ធំៗ​​ផ្សេងទៀត​មាន​ដូចជា មហោ​ស្រព Sziget, មហោ​​​ស្រព​ Glastonbury និង​មហោ​ស្រព​ Roskilde ជាដើម ។

ពិធី​​បុណ្យនេះ​​កាល​ពី​ឆ្នាំ​២០០៣ ឆ្នាំ​២០០៥ ឆ្នាំ២០០៦ ឆ្នាំ​២០០៧ និងឆ្នាំ​​២០១២ បាន​ទទួល​ពាន​រង្វាន់ Arthur ​​ជា​ពិធី​បុណ្យ​ប្រគំតន្ត្រី​រ៉ក់​ដ៏​ល្អ​​បំផុត​​នៅ​​ក្នុង​ពិភព​លោកពីគណៈ​កម្មាធិការ​​ផ្សាយ​ផ្ទាល់​អន្តរ​ជាតិ (ILMC) ​ដោយ​កម្ម​វិធី Rock Werchter នេះបាន​ស្រូប​ទាញ​ភ្ញៀវ​ចូល​រួម​រហូត​ដល់​៨៥.០០០​នាក់ ​និង​ហូរ​ចូល​បន្ថែម​៦៧.០០០នាក់​ជារៀងរាល់​ថ្ងៃ រហូត​​ដល់​៤ថ្ងៃជាប់ៗ​គ្នា​​កើន​ឡើង​ដល់​១៨០.០០០នាក់ ។

ចូល​ដល់​រដូវរបស់វា គឺពីថ្ងៃ​ទី​២៨ មិថុនា ដល់​ទី១ កក្កដា ពិធី Rock Werchter និង​ចាប់​​បើក​ដំណើរ​​ការ​រៀង​រាល់​ព្រឹក​​ម៉ោង​៨ ប៉ុន្តែ​ដោយ​សារភ្ញៀវ​មាន​កំណើនខ្លាំងពេក អ្នក​រៀប​ចំ​​កម្មវិធី​ក៏បង្ខំ​​ចិត្ត​រុះរើ​រោង​កម្ម​វិធីទៅ​ដាក់​តាម​ទី​សាធារណៈ៣​កន្លែង​​ផ្សេង​ទៀត សរុប​ទាំង​អស់​​៤​កន្លែង​ មានទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវច្រក​ចូល​សំខាន់ៗ​​ក្នុង​តំបន់​ Werchter, តំបន់ Haacht, តំបន់ Aarschot និង​តំបន់ Leuven ដែលមាន​ចម្ងាយ​ពីគ្នាពី១​ទៅ៣​គីឡូម៉ែត្រ និង​​មាន​ទំហំ​ធំទូ​​លាយ​ ដើម្បី​អាចបើក​ដំណើរ​ការ​​បាន​​ពេញ២​៤​ម៉ោង ៕