ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហើយ គិត​ទៅ​បុរស​ម្នាក់​នេះ​ពិតជា​ហ៊ាន​មែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី​ថ្លាង ផា​ណែ​ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល ថ្ងៃ​ទី​១៧ ធ្នូ បាន​ចេញ​ដីការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់​ពន្ធ​រឿង​កាត់ត​រូបភាព​វី​ដេ​អូ​ជនជាតិ​ចិន​កាប់​ចាក់​គ្នា ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោកស្រី​ថ្លាង ផា​ណែ​ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល ថ្ងៃ​ទី​១៧ ធ្នូ បាន​ចេញ​ដីការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់​ពន្ធ​រឿង​កាត់ត​រូបភាព​វី​ដេ​អូ​ជនជាតិ​ចិន​កាប់​ចាក់​គ្នា ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ អ៊ឹ​ង ហ៊ុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់​នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្ន​ពេញ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ក្លែង​លិខិត​សាធារណៈ និង​ប្រើ​ឯកសារ​ក្លែង​តាម​បញ្ញា​តិ​មាត្រា​៤៩៥.៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ធ្នូ នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ពាក់​ពន្ធ​ករណី​កាត់ត និង​បង្ហោះ​រូបភាព​វី​ដេ​អូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​អះអាង​ថា មាន​ជនជាតិ​ចិន​មួយ​ក្រុម​កាន់​កាំបិត ដាវ ដេញ​កាប់​ចាក់​គ្នា​ដូច​រឿង​ហុងកុង ដែល​ជា​ហេតុ​ការ​មួយ​កើតឡើង​នៅ​ក្នុង​អាណាចក្រ​ខណ្ឌទួលគោក ។ ព្រឹ​ត្ត​ការណ៍​នោះ​បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ និង​មានការ​ចែកចាយ​បន្ត​គ្នា​កក្រើក​ហ្វេ​ស​ប៊ុ​ក​នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម និង​កិត្តិយស​របស់​រាជរដ្ឋាភិបាល ។

បន្ទាប់​ពី​បណ្តាញ​សង្គម​បាន​បង្ហោះ​ព្រោងព្រាត​នោះ​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញ​សេ​ក្តី​ថ្លែង​ការ​បដិសេធន៍​ព័ត៌មាន​នោះ​ជា​បន្ទាន់​ដោយ​ឆ្លើយ​តប​ទៅ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា នេះ​ជា​រឿង​កាត់ត​មិនមែន​ជា​ព្រឹ​ត្ត​ការណ៍​ជាក់ស្តែង​ទេ សុំ​កុំ​យល់​ច្រឡំ ។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ស្វែងរក​ជនល្មើស​ដែល​កាត់ត​វី​ដេ​អូ​នោះ​ជា​បន្ទាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ