ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រាជ្ញ​ចែក​ពោធិកាល​ជា​៣​វគ្គ

5 ឆ្នាំ មុន

ការ​ស្គាល់​អំពី​​ពង្សាវតារ​នៃ​ដំណើរ​របស់​ព្រះពុទ្ធ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​អ្នក​កាន់​ពុទ្ធសាសនា​។ ពង្សាវតារ​ឬ​ហៅ​ថា​ពោធិកាល នៃ​ព្រះ​សព្វញ្ញុពុទ្ធ​មាន​៤៥​វស្សា​ចែក​ជា​៣​ដំណាក់កាល​គឺ ៖ ១-​គិត​ពី​ត្រឹម​ឆ្នាំ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​មក​ដល់​ឆ្នាំ​ទី​១៥ ហៅ​ថា​បឋម​ពោធិកាល ។ ២-​រាប់​ពី​ឆ្នាំ​ទី​១៦ ដល់​ឆ្នាំ​ទី​៣០…

ការ​ស្គាល់​អំពី​​ពង្សាវតារ​នៃ​ដំណើរ​របស់​ព្រះពុទ្ធ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​អ្នក​កាន់​ពុទ្ធសាសនា​។ ពង្សាវតារ​ឬ​ហៅ​ថា​ពោធិកាល នៃ​ព្រះ​សព្វញ្ញុពុទ្ធ​មាន​៤៥​វស្សា​ចែក​ជា​៣​ដំណាក់កាល​គឺ ៖

១-​គិត​ពី​ត្រឹម​ឆ្នាំ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​មក​ដល់​ឆ្នាំ​ទី​១៥ ហៅ​ថា​បឋម​ពោធិកាល ។

២-​រាប់​ពី​ឆ្នាំ​ទី​១៦ ដល់​ឆ្នាំ​ទី​៣០ ហៅ​ថា​មជ្ឈិមពោធិកាល ។

៣-​គិត​ពី​ឆ្នាំ​ទី​៣១ ដល់​ឆ្នាំ​ទី​៤៥ ហៅ​ថា​បច្ឆិម​ពោធិកាល ។

ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ឆ្នាំ​ទី​៤៥​នេះ និង​បូក​រួម​ព្រះ​ជន្ម​ពី​កាល​ទ្រង់​មិន​ទាន់​បាន​ត្រាស់​ជា​ព្រះពុទ្ធ​នៅឡើយ​ចំនួន​៣៥​ឆ្នាំ​ផង​ត្រូវជា ៨០ ឆ្នាំ​គត់ ។

ដំណើរ​របស់​ព្រះពុទ្ធ​លោក​បាន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ព្រះ​អង្គ មាន​ពេល​ខ្លះ​ក៏​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក​តាម​ផ្លូវ​កាយ ពេល​ខ្លះ​ក៏​ជួប​នូវ​សេចក្តីសុខ​តាម​ផ្លូវចិត្ត តែ​ព្រះ​អង្គ​នៅ​តែ​ព្យាយាម​រក​ធម៌​ជា​ច្រើន​មក​បង្ហាត់បង្រៀន​ពុទ្ធបរិស័ទ ព្រមទាំង​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ដើម្បី​ជា​ផ្លូវ​បាន​ត្រាស់​ដឹង​នូវ​អមត​ធម៌​ដូច​ព្រះ​អង្គ​ដែរ ។