ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី១៦ ធ្នូ បានថ្កោលទោសរដ្ឋការអាមេរិកដែលពង្រឹងទណ្ឌកម្មប្រឆាំងខ្លួនហើយថ្លែងថា ការរំសាយនុយក្លេអ៊ែររបស់ប្រទេសនេះអាចរាំងស្ទះគ្មានកាលកំណត់មួយ ។
សហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី១០ ធ្នូ កន្លងមកនេះ ដាក់ទណ្ឌកម្មប្រឆាំងអ្នកទទួលខុសត្រូវកូរ៉េខាងជើង៣នាក់ ក្នុងនោះម្នាក់ជាសហការីសំខាន់បំផុតមួយរូបរបស់លោក គីម ជុងអ៊ុន ពីបទរំលោភបំពានលើសិទ្ធិមនុស្ស ។
ការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពុំមានការរីកចម្រើនឡើយ ចាប់តាំងពីការជួបគ្នាជាប្រវត្តិសាស្ត្រ កាលពីខែមិថុនា រវាងលោកគីមជុងអ៊ុននិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅសិង្ហបុរី ។
ការជួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក MIKE POMPEO និងអ្នកទទួលខុសត្រូវកូរ៉េខាងជើង លោក KIM YONG CHOL ត្រូវលុបចោលភ្លាមៗកាលពីកាលពីខែវិច្ឆិកា រួចពុំមានការគ្រោងទៀតនៅឡើយ ។
ដោយវាយតម្លៃខ្ពស់ដល់លោក ដូណាល់ ត្រាំ ព្រោះតែឆន្ទៈរបស់លោកចង់កែលម្អទំនាក់ទំនងរវាងប្រទេសទាំង២ កូរ៉េខាងជើងបានចោទប្រកាន់ក្រសួងការបរទេសអាមេរិកថា ចង់នាំជាថ្មីទំនាក់ទំនងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកទៅរកសភាពដូចកាលពីឆ្នាំទៅមិញ ដែលកំណត់ពីការបាញ់សាកល្បងបណ្ដាមីស៊ីល និងការប៉ះទង្គិចគ្នា។
ក្នុងសេចក្ដីប្រកាសមួយក្រសួងការបរទេសកូរ៉េខាងជើងថ្លែងថា ប្រសិនបើរដ្ឋការអាមេរិកជឿជាក់ថា បណ្ដាទណ្ឌកម្មនិងការគាបសង្កត់ កាន់តែខ្លាំង នឹងចាប់បង្ខំក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន នោះនឹងជាការយល់ច្រឡំធំបំផុតមួយហើយ រួចវានឹងរាំងខ្ទប់ជានិច្ចផ្លូវនៃការរំសាយនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដែលនោះជាអ្វីដែលគ្មាននរណាម្នាក់ចង់បាន ។
សេចក្ដីថ្លែងកាណ៍នេះរបស់ក្រសួងការបរទេសកូរ៉េខាងជើង ត្រូវបានចេញផ្សាយក្រោមឈ្មោះរបស់នាយកសិក្សានយោបាយនៃវិទ្យាស្ថាន FOR AMERICAN STUDIES ៕
ចែករំលែកព័តមាននេះ