ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងស្លុយម្ល៉េះ…ដើរលក់ថ្នាំញៀនក្លែងក្លាយទាំង​អធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ធ្វើការ​ស្ទាក់​ចាប់​ក្នុង​មូលដ្ឋាន ព្រោះ​សង្ស័យ និង​ឆែកឆេរ​ក៏​ឃើញ​មាន​ថ្នាំ​ញៀន តែ​ក្លែងក្លាយ (​សាច់ជូ​)​ចំនួន​៤៥​កញ្ចប់​តូច និង​មួយ​កញ្ចប់​ធំ ក៏​ចាប់​ប្រគល់​ទៅ​ឱ្យ​ខាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ​ចាត់ការ​បន្ត ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ធ្វើការ​ស្ទាក់​ចាប់​ក្នុង​មូលដ្ឋាន ព្រោះ​សង្ស័យ និង​ឆែកឆេរ​ក៏​ឃើញ​មាន​ថ្នាំ​ញៀន តែ​ក្លែងក្លាយ (​សាច់ជូ​)​ចំនួន​៤៥​កញ្ចប់​តូច និង​មួយ​កញ្ចប់​ធំ ក៏​ចាប់​ប្រគល់​ទៅ​ឱ្យ​ខាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ​ចាត់ការ​បន្ត ។

ការ​ឃាត់ខ្លួន​ធ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ធ្នូ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​60​ម៉ែត្រ ត្រង់​ចំណុច​សំណង់​មិន​រៀបរយ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ស្ត្រី​សង្ស័យ​ខាងលើ ឈ្មោះ​ស៊ី​ណា អាយុ​២៦​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ (​ជា​ជន​ដើរ​អនាថា​)​។​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ​បាន​ប្រាប់​ថា មុន​កើតហេតុ កម្លាំង​អន្តរាគមន៍ ខណ្ឌមានជ័យ​បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​ដែល​កើតឡើង ។

ខណៈ​ពេល​ល្បាត​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ប្រទះ​ឃើញ​នារី​ម្នាក់​មាន​ស្ពាយ​កាបូប​តូច​ដើរ​តែ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​60​ម៉ែត្រ ។ ភ្លាម​ៗ​នោះ ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច នារី​នោះ​បម្រុង​នឹង​រត់គេច​ខ្លួន សង្ស័យ​ក៏​ឃាត់ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​សាក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ទើប​ដឹង​ថា នារី​ខាងលើ​ជា​ជនអនាថា ហើយ​ថ្នាំ​ញៀន​ដែរ​នាង​រក្សា​ទុក​នោះ ក្រោយ​ពី​ពិនិត្យ​គឺ​សុទ្ធ​ជា​ថ្នាំ​ក្លែងក្លាយ គឺ​នាង​យក​សាច់ជូ​មក​ដំ​អោយ​ម៉ត់ ហើយ​លាយ​ម្សៅ​មី បន្លំ​ជា​ម៉ា​ទឹកកក​ដើម្បី​បោក​បញ្ឆោត​គេ​លក់​មួយ​កញ្ចប់​ក្នុង​តម្លៃ​១​ម៉ឺន​រៀល ។

អត្ថបទសរសេរ ដោយ