ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជិត​២០០​គីឡូក្រាម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជិត​២០០​គីឡូក្រាម យក​ទៅ​ដុត​កម្ទេច​ចោល ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជិត​២០០​គីឡូក្រាម យក​ទៅ​ដុត​កម្ទេច​ចោល ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​អាជ្ញាធរ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅ​តាម​ផ្ទះ​អាជីវករ​លក់ដូរ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌល
គិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដមណ្ឌលគិរី បានដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ ក្នុង​គោលបំណង​ការពារ​ផល​ប្រ​យោ​ជ​ន៏ និង​សុខភាព​អ្នក​ប្រើប្រាស់ ផ្ដោត​ទៅ​លើក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​ទំនិញ​ហួល​ការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ លាយ​សារធាតុ​គីមី​ហាមឃាត់​។

លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​បាន​ធ្វើតេស្ត​លើ​ចំណីអាហារ និង​បន្លែ​គ្រប់​ប្រភេទ ដើម្បី​ស្វែងរក​សា​ធាតុគីមី​ហាមឃាត់ (​ប៉ូ​រ៉ា​ក់​) ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ និង​បាន​ធ្វើតេស្ត​សារធាតុ​អំបិលអ៊ីយ៉ូត ហ្គូ​ឆាយ​តិច និង​សញ្ញា​អង្គរ ជា​លទ្ធផល​មាន​អ៊ីយ៉ូត​ត្រឹមត្រូវ ។

ក្រៅពី​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​ផ្ទះ​លក់ទំនិញ​នានា ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជា​លទ្ធ​ល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ ភេសជ្ជៈ​ម្រុះ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនូ​ន​១៩៣​គីឡូក្រាម ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ការិយាល័យ​ពាណិជ្ជកម្ម​ស្រុក​ពេ​ជ្រា​ដា​។

ទន្ទឹម​នឹង​នោះ លោក ចាន់ វាសនា បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​មានការ​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូច​ជា កំប៉ុង​ក្រ​ពិត ប៉ោង ច្រែះ​ស៊ី ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ និង​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់ អោយ​បាន​យល់​ដឹង​ពី​រូបភាព​ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ