ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ និង​ពួក​មហាអំណាច​គេច​ពី​លោក ​អាសា​ដ​ មិន​រួច

5 ឆ្នាំ មុន

ប្រទេសស៊ីរី ៖ ក្នុង​សន្និសីទ​មួយ​នៅ​ប្រទេស​កា​តា រដ្ឋ​ម​ន្រី្ត​​ការ​បរទេស​តួ​ក​គី​លោក​MEVLUT CAVUSOGLU ថ្លែង​នា​ថ្ងៃ​ទី​១៦ ​ធ្នូ​ ថា ទាំង​តួ​ក​គី​ទាំង​ពួក​មហាអំណាច​ពិភពលោក នឹង​គ្រោង​ធ្វើការ​ជាមួយ​ប្រ​ធានា​ធិ​ប​តី​ស៊ី​រី​លោក…

ប្រទេសស៊ីរី ៖ ក្នុង​សន្និសីទ​មួយ​នៅ​ប្រទេស​កា​តា រដ្ឋ​ម​ន្រី្ត​​ការ​បរទេស​តួ​ក​គី​លោក​MEVLUT CAVUSOGLU ថ្លែង​នា​ថ្ងៃ​ទី​១៦ ​ធ្នូ​ ថា ទាំង​តួ​ក​គី​ទាំង​ពួក​មហាអំណាច​ពិភពលោក នឹង​គ្រោង​ធ្វើការ​ជាមួយ​ប្រ​ធានា​ធិ​ប​តី​ស៊ី​រី​លោក ​បា​ចា​អាល់ ​អាសា​ដ ប្រសិនបើ​លោក​ត្រូវ​ជ្រើសតាំង​បែប​ប្រជាធិបតេយ្យ​ ។

តួ​ក​គី​ជា​អ្នក​ជួយ​ទ្រទ្រង់​ពួក​ប្រឆាំង​នឹង​លោក​ អាសា​ដ ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ី​រី​ដែល​ផ្ទុះ​កាល
ពី​ឆ្នាំ​២០១១ ហើយ​ឥឡូវ​នៅ​បន្ត​ជួយ​ពួក​ឧទ្ទាមដែល​ត្រួតត្រា​ផ្នែក​មួយ​នា​ភាគ​ពាយ័ព្យ​ស៊ីរី ។ កាលពី​មួយ​ឆ្នាំ​មុន​ប្រធានាធិបតី​តួ​ក​គី លោក ​រី​សុី​ប​តៃ​យី​ប អ័​រ​ដូ​​ហ្គា​ន ធ្លាប់​ចាត់​ទុក លោក​ បា​ចា​អាល់​ អាសា​ដ​ ថា​ជា​ភេរវ​ករ និង​អះអាង​ថា​ លោក​មិន​អាច​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព​នៅ​​ស៊ីរីជាមួយ​លោក​អាសា​ដ​បាន​ឡើយ ។

ចាប់តាំងពី​ពេល​នោះ​មក លោក​អាសា​ដ​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​រុ​ស្សុី​ និង​អ៊ី​រ៉​ង់ បាន​វាយ​កម្ចាត់ ពួក​ឧទ្ទាម​ចេញពី​ភាគ​ខាងត្បូងប្រទេស ព្រមទាំង​តំបន់​ក្រុង​ដា​ម៉ាស់ ដោយ​ពង្រឹង​អំណាច​របស់​លោក ទោះបី​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស ស្ថិត​នៅ​ក្រៅ​ការ​ត្រួតត្រា​របស់​ក្រុង​ដា​ម៉ាស់​ក្ដី​ ។

ប្រមុខ​ការទូត​តួ​ក​គី​ថ្លែង​ទៀត​ថា ពេល​គេ​សួរ​ខ្ញុំ​ថា​ តើ​តួ​ក​គី​នឹង​ធ្វើការ​ជាមួយ​លោក​អាសា​ដ​ដែរ​ទេ ?​ លោក​ឆ្លើយ​ថា​​ ស៊ីរីដំបូង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ​។ ប្រសិនបើ​លោក​អាសា​ដ​ជាប់​ឆ្នោត រួច​ការ​បោះ​ឆ្នោត​នោះ​ជា​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​និង​គួរ​ឲ្យ​ជឿជាក់ នោះ​ពិភពលោក​ទាំងមូល​ត្រូវ​គ្រោង​ធ្វើការ​ជាមួយ​លោក​ ។

ចំណែក​ប្រធានាធិបតី​ស៊ូ​ដង់​វិញ​កាលពី​ថ្ងៃ​ទី​១៦ ​ធ្នូ បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​មួយ​នៅ​ក្រុង​ដា​មា់ស់ ដោយនៅ​ទីនោះ​លោក​ជួប​ជាមួយ​សម​ភាគី​ស៊ីរីលោក​ បា​ចា​អាល់ ​អាសា​ដ ​។ នោះ​ជា​ទស្សនកិច្ច​ដំបូង​របស់​លោក​អូ​ម៉ា​អែ​ល​បេ​សៀរ​នៅ​សិ​ុ​រី ចាប់តាំងពី​ផ្ទុះ​ការ​បះបោរ​តាំងពី​ឆ្នាំ​២០១១​មក​។

យោង​តាម​វិមាន​ប្រធានាធិបតី​ថា​ លោក ​អាសា​ដ​ បាន​អបអរសាទរចំពោះ​ទស្សនកិច្ច​នេះ​ដែល​លោក​ថា នឹង​ជួយ​ជំរុញ​ដល់​កា​រត​ភ្ជាប់​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ដូច​កាល​មុន​សង្គ្រាម​។ លោក​អាសា​ដ​អះអាង​ថា ​​ស៊ីរីជា​ប្រទេស​ដែល​កំពុង​មានការ​ប្រឈម​មុខជា​មួយអ៊ីស្រា​អែ​ល​នោះ ពុំ​អាច​ខ្សោយ​ឡើយ​ ។ លោក​សង្ឃឹម​ម្យ៉ាងទៀត​ថា ​ស៊ីរីបាន​វិល​ត្រឡប់​ក្នុង​ពេល​ឆាប់​ៗ​ចូល​ឆាក​អន្តរជាតិ ប្រា​ចាក​រាល់​អន្តរាគមន៍​របស់​បរទេស​ចូល​កិច្ចការ​ផៃ្ទ​ក្នុង​របស់​ខ្លួន​។

ក្នុង​កិច្ច​ពិភាក្សា​គ្នា​លោក​អាសា​ដ​និង​លោក បេ​សៀរ​ ស្នើ​ឲ្យ​មានការ​ខិតចូល​ជិត​គ្នា​ថ្មី ក្នុងទំនាក់ទំនង​អន្ត​រអា​រ៉ាប់់​ដោយ​ផ្ដោត​លើ​ការ​គោរព​អធិបតេយ្យភាព​របស់​បណ្ដា​ប្រទេស ហើយ​គ្មាន​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ