ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ដុះ​ស្លែ​ហើយ ទើប​មក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ​នេះ​បាន​ចាត់​បញ្ជូន​មេការ​ល្បែងស៊ីសង​ខុសច្បាប់ «​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​» ចំនួន​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ។ មេការ​៣​នាក់​នោះ​១-…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ​នេះ​បាន​ចាត់​បញ្ជូន​មេការ​ល្បែងស៊ីសង​ខុសច្បាប់ «​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​» ចំនួន​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ។

មេការ​៣​នាក់​នោះ​១- ឈ្មោះ ជិន ស្រី​មុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​មើល​ការ​ខុស​ត្រូវ​ហ្គេ​ម​បាញ់​ត្រី ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​មិន​ចាំ​លេខ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ២- ឈ្មោះ ខៀវ ចាន់​នឿ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​២៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង ៣- ឈ្មោះ យឹ​ម ស្រី​ប៉ុ​ច ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​មិន​ចាំ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​១៤ ធ្នូ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា ក្រោម​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ហ្គេ​ម​បាញ់​ត្រី​) ដុះ​ស្លែ​មួយ​កន្លែង​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ ។

លទ្ធផល​ចាប់​ឃាត់ខ្លួន​មេការ​៣​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​មាន ទូ​ហ្គេ​ម​បៀរ​ចំនួន ២ ទូ​ហ្គេ​ម​បាញ់​ត្រី​១​ទូ ។ មេការ​៣​នាក់ និង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នាំ​ទៅ​សាកសួ និង​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

មានការ​កត់​សម្គាល់ថា ទីតាំង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​បើក​លេង​ច្រើន​ឆ្នាំ និង​ដុះ​ស្លែ​ហើយ ដែល​មាន​ម្ចាស់​វា​ជា​កម្លាំងប្រដាប់អាវុធ​ទៀត​ផង​ទើប​បានជា​សមត្ថកិច្ច​ខាង​បង្ក្រាប​មិនសូវ​ហ៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ