ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេគង្គ​-​ឡាន​ឆាង​ដែល​ក្នុង​នោះ​កម្ពុជា​មាន​ចំនួន​១៩​គម្រោង​មាន​ទឹកប្រាក់​ចំនួន​ប្រហែល​៨​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ នៅ​ឡាវ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​បញ្ជី​គម្រោង​ថ្មី​ដែល​ផ្តល់​ថវិកា​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​សរុប​ចំនួន​១៣៨​គម្រោង ដែល​ក្នុង​នោះ​កម្ពុជា​មាន​ចំនួន​១៩​គម្រោង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រហែល​៨​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ នៅ​ឡាវ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​បញ្ជី​គម្រោង​ថ្មី​ដែល​ផ្តល់​ថវិកា​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​សរុប​ចំនួន​១៣៨​គម្រោង ដែល​ក្នុង​នោះ​កម្ពុជា​មាន​ចំនួន​១៩​គម្រោង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រហែល​៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

គម្រោង​ទាំងនេះ​ភាគច្រើន​គ្របដណ្តប់​លើ​សកម្មភាព​នានា​ដែល​ទាក់ទង​នឹង​ការ​ពង្រឹងសមត្ថភាព​ការ​សិក្សា​ស្រាវជ្រាវ ការ​អប់រំ និង​កម្មវិធី​ផ្លាស់​ប្តូរ ។ កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ទទួល​គម្រោង​ចំនួន​១៦ សរុប​ជា​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ ដែល​មក​ទល់​ពេល​នេះ​មាន​២​គម្រោង​ត្រូវ​បាន​បញ្ចប់ ហើយ​និង​គម្រោង​១៤ ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​អនុវត្ត ។ យោង​តាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​១៦-១៧ ខែធ្នូ ឆ្នាំ​២០១៨ លោក ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ហ្លួង​ប្រា​បា​ង្គ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ និង​ចិន​បាន​ធ្វី​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ។ កិច្ចប្រជុំ​បាន​អនុម័ត «​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤» និង​កត់សម្គាល់​លើ «​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៨ ស្តី​ពី​ការ​អនុវត្ត​ផែនការ​សកម្មភាព​៥​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២)» ដែល​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​ចុង​ក្រោយ​បំផុត និង​សមិទ្ធផល​ដែល​លេច​ចេញពី​ការ​អនុវត្ត​សេចក្តីសម្រេច​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ ។

កិច្ចប្រជុំ​បាន​ឯកភាព​លើកកម្ពស់​ការ​រួម​បញ្ចូល​គ្នា​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ចាប់ផ្តើម​ពិភាក្សា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​កសាង​រួម​គ្នា «​ខ្សែ​ក្រ​វ៉ា​ត់​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​» ។ កិច្ចប្រជុំ​ក៏​បាន​សម្រេច​ផង​ដែរ ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​កា​រលើ​សមត្ថភាព​ផលិត តាម​រយៈ​សម្ព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិត​មេគង្គ -​ឡាន​ឆាង កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា និង​ទីផ្សារ​ថាមពល​តំបន់ ។ និង​ជំរុញ​ការ​បង្កើត «​ផែនការ​កិច្ច​សហប្រតិបត្តិការ​លើ​ភាព​ត​ភ្ជាប់​រវាង​ប្រទេស​មេគង្គ​- ឡាន​ឆាង​» ។

នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន វ៉ាង យី នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​ឋានៈ​ជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​ស្តី​ពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ការ​រៀបចំ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេង​ៗ​ទៀត ដើម្បី​ពង្រឹង​មិត្តភាព​ទៅ​វិញ​ទៅ​មក​សន្តិភាព និង​វិបុលភាព ៕

កែសម្រួលដោយ