ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ច្រើន​ខ្នង​ក្នុងស្រុក​ស្វាយ​ជ្រំ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្លៀង​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​រលំ​ និង​របើក​ដំបូលផ្ទះ​អស់​៧​ខ្នង​ផ្ទះ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨ នៅ​ភូមិ​ធ្លក និង​ភូមិ​ក្រោលគោ ស្ថិត​ក្នុង​ឃុំ​ក្រោលគោ…

ខេត្តស្វាយរៀង ៖ ភ្លៀង​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​រលំ​ និង​របើក​ដំបូលផ្ទះ​អស់​៧​ខ្នង​ផ្ទះ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨ នៅ​ភូមិ​ធ្លក និង​ភូមិ​ក្រោលគោ ស្ថិត​ក្នុង​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ រួម​មាន ១-​ប្តី​ឈ្មោះ ខឹ​ម វឹង និង​ប្រពន្ធ​ឈ្មោះ​ស៊ូ សា​វឿ​ន រស់នៅ​ភូមិ​ក្រោលគោ ជា​ប្រ​ភែ​ទ ផ្ទះផ្សារ​ដែក បាន​រង​ការ​ខូចខាត​របើក​ដំបូល​ទាំងស្រុង ២-​ប្តី​ឈ្មោះ ហែម សាវ៉ា​ត និង​ប្រពន្ធ​ឈ្មោះ​តូច សា​រ៉ា​ន នៅ​ភូមិ​ក្រោលគោ​ បាន​រង​ការ​ខូចខាត​របើក​ដំបូលផ្ទះ​ខាង​មុខ ៣-​ប្តី​ឈ្មោះ កែវ សាវ៉ា​ន និង​ប្រពន្ធ​ឈ្មោះ​ឡុ​ក សុខ​ខា​រ៉ា បាន​រង​ការ​ខូចខាត​របើក​ដំបូលផ្ទះ​ខាង​មុខ ៤-​ឈ្មោះ អ៊ុ សុ​ភី រស់នៅ​ក្នុង​ទីស្នាក់ការ​ប្រជា​ការពារ​ភូមិ​ក្រោលគោ បាន​រង​ការ​ខូចខាត​រលំ​ប៉ើង​ដួល​ប្រហែល​១០​ម៉ែត្រ ។

៥-​ប្តី​ឈ្មោះ មុំ សា​ម៉ែ​ល និង​ប្រពន្ធ​ឈ្មោះ​ឯម សុ​គ​ន្ធា​រី រស់នៅ​ភូមិ​ធ្លក បាន​រង​ការ​ខូចខាត​ប៉ើង​ដំបូលផ្ទះ​ខាង​មុខ ៦-​ប្តី​ឈ្មោះ ពត សា​មឿ​ន និង​ប្រពន្ធ​ឈ្មោះ​ចិត្ត សា​ភឿន រស់នៅ​ភូមិ​ធ្លក បាន​រង​ការ​ខូចខាត​ប៉ើង​ដំបូល និង​៧-​លោកយាយ​ឈ្មោះ ភោគ នាង រស់​នៅ​ជាមួយ​ចៅ​ក្នុងភូមិ​ធ្លក បាន​រង​ការ​ខូចខាត​ប៉ើង​ដំបូលផ្ទះ ។

ក្រោយ​ពី​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​របើក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​រួច​មក មន្ត្រី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​ជ្រំ និង​អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​អំណោយ​យក​ទៅ​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ទាំង​៧​គ្រួសារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ