ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​នាង​សាហា.វ​និង​រន្ធត់​ពេក​…​ទើប​ត្រូវ​ហាម​មិន​ឱ្យ​អ្នក​ណា​ថតរូប​ភាព​​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ជា​កម្មករ​កាប់អំពៅ​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈសម្រាក​​ពី​ការ​ងារ​ហើយ​ចូល​ទៅ​ដេក​ក្នុង​រង​អំពៅ ក៏​ត្រូវ​ម៉ាស៊ីន​កាត់​អំពៅ​កាត់​ចំ​បណ្តាល​ឱ្យ​ខ្ទេចខ្ទី​ខ្លួនប្រាណ​ជាមួយ​កំណាត់​​អំពៅ ។ ភ្លាម​ៗ លោក ហ៊ុន…

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ជា​កម្មករ​កាប់អំពៅ​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈសម្រាក​​ពី​ការ​ងារ​ហើយ​ចូល​ទៅ​ដេក​ក្នុង​រង​អំពៅ ក៏​ត្រូវ​ម៉ាស៊ីន​កាត់​អំពៅ​កាត់​ចំ​បណ្តាល​ឱ្យ​ខ្ទេចខ្ទី​ខ្លួនប្រាណ​ជាមួយ​កំណាត់​​អំពៅ ។

ភ្លាម​ៗ លោក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​ហាមឃាត់​មិន​ឱ្យ​អ្នក​ណា​ម្នាក់​​ថត​យក​រូបភាព​ គួរ​ឱ្យ​តក់ស្លុត​នេះ​ទេ សូ​ម្បី​តែ​លោក​ឧត្តមសេនីយ៍​ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត ​ក៏​លោក​មិន​បានដឹង​ពី​រឿង​នេះ​ដែរ ។ ហេតុការណ៍​ម៉ាស៊ីន​កាត់​អំពៅ​កាត់​ចំ​នារី​កម្មករ​ម្នាក់​ស្លាប់​​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ នៅ​ចម្ការ​អំពៅ​ក្នុងភូមិ​ក្រ​វៀក ឃុំ​យា​អង្គ ស្រុក​ថ្ពង ។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ុន លី អាយុ ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ និង​ឈ្មោះ រី ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ​ដែរ បាន​និយាយ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា នារី​កម្មករ​រង​គ្រោះ​ឈ្មោះ​ក្រៅ​ហៅ​អិត អាយុ​១៨​ឆ្នាំ មាន​ម្តាយ​ឈ្មោះ វ៉ា​ន់ វន អាយុ​៥០​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យា​អង្គ ។

មុន​ពេល​កើតហេតុ នាង​បាន​ទៅ​បំពេញ​ការងារ​ជា​កម្មករ​កាប់​អំពៅ​ដូច​ធម្មតា ស្រាប់តែ​ដល់ម៉ោង​​សម្រាក​ក៏​ទៅ​សម្រាក​នៅ​ក្នុង​រង​អំពៅ ។ លុះដល់​ពេល​ម៉ាស៊ីន​កាត់​អំពៅ​ចេញដំណើរ​ធ្វើ​ការងារ​មិន​បានដឹង ក៏​កាត់​ចំ​នាង​ដែល​កំពុង​ដេក​ក្នុង​រង គឺ​កាត់​ដាច់​ខ្លួនប្រាណ​ជា​កង់​ៗ បណ្តាល​ឱ្យ​បាចសាច​ឈាម​លើ​រថយន្ត​និង​កំណាត់​អំពៅតែម្តង ៕

អត្ថបទសរសេរ ដោយ