ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! សំបូរ សុ​ភ័​ណ្ឌ ឈ្នះ​មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ពិភពលោក

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ នៅ​ប្រទេស​ថៃ បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៥ ធ្នូ សម្រាប់​វិញ្ញាសា​ដែល​មាន​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត ខណៈ​ដែល​វិញ្ញាសា​ផ្សេង​ទៀត​នៅ​បន្ត​រហូត​ដល់​ថ្ងៃនេះ​(១៧ ធ្នូ ២០១៨)​។…

ប្រទេស​ថៃ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១០ នៅ​ប្រទេស​ថៃ បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៥ ធ្នូ សម្រាប់​វិញ្ញាសា​ដែល​មាន​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត ខណៈ​ដែល​វិញ្ញាសា​ផ្សេង​ទៀត​នៅ​បន្ត​រហូត​ដល់​ថ្ងៃនេះ​(១៧ ធ្នូ ២០១៨)​។

កម្ពុជា បាន​បញ្ជូន​កីឡាករ​កាយ​វប្បកម្ម​៥​រូប​ទៅ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​៥​ប្រភេទ​ផ្សេង​គ្នា​គឺ វិញ្ញាសា Men Bodybuilding Up To 80kg វិញ្ញាសា​Men Sports Physique Up to 175 cm – 100 វិញ្ញាសា​Men Athletic Physique Up to 175 cm (+6 kg) វិញ្ញាសា Men Athletic Physique Up To 167 cm (+4 kg)​។

ក្នុង​ចំណោម​កីឡាករ​ទាំង​៥​រូប​ដែល​សុទ្ធតែ​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ Top 5 កីឡាករ សំបូរ សុ​ភ័​ណ្ឌ ដែល​ប្រកួត​ក្នុង​វិញ្ញាសា Men Sports Physique Up to 170 cm-102 ទទួល​បាន​មេដាយមាស រីឯ​កីឡាករ ៤ រូប​ទៀត​មិន​ទទួល​បាន​មេដាយ​ទេ​។

គួរ​ជម្រាប​ជូន​ថា កម្មវិធី​ប្រកួត​ជើងឯក​កីឡា​កាយ​វប្បកម្ម​ពិភពលោក​លើក​ទី​១០​ប្រចាំឆ្នាំ​២០១៨​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ដែល​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន​៣៣៥​នាក់​មក​ពី​៥១​ប្រទេស​លើ​៥១​វិញ្ញាសា និង​មាន​ចៅក្រម​៥១​នាក់ ដោយឡែក​វិញ្ញាសា​សម្រាប់​កម្ពុជា​គឺ​ចប់​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ