ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ន ស្រី​ពេជ្រ ជីវិត​បរាជ័យ​ធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​កញ្ញា​សុ​ន ស្រី​ពេជ្រ បង្ហាញ​អារម្មណ៍​តប់ប្រមល់ ជា រឿយ​ៗ​ដោយសារ​តែ​រង​សម្ពាធ​គ្រួសារ ពិសេស​ជំងឺ​របស់​ឪពុក​នាង​នៅ​តែ​មិន​ស្រាក ។ សុ​ន ស្រី​ពេជ្រ…

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​កញ្ញា​សុ​ន ស្រី​ពេជ្រ បង្ហាញ​អារម្មណ៍​តប់ប្រមល់ ជា រឿយ​ៗ​ដោយសារ​តែ​រង​សម្ពាធ​គ្រួសារ ពិសេស​ជំងឺ​របស់​ឪពុក​នាង​នៅ​តែ​មិន​ស្រាក ។

សុ​ន ស្រី​ពេជ្រ ទើប​ចេញ​បទ​ថ្មី​មាន​ចំណងជើង​ថា​«​ចម្រៀង​លួង​ចិត្ត​»​នៅ​ផលិតកម្ម​ថោ​ន​។ បទ​នេះ​បង្កប់​អារម្មណ៍​មនោសញ្ចេតនា​និយាយ​ពី​ភាព​តស៊ូ​ក្នុង​ឆាកជីវិត បើ​ទោះជា​មាន​បញ្ហា​អ្វី​ត្រូវ​រ៉ាប់​រ៉​ង​ក៏​តម្កល់​ចិត្តរឹង​មាំ​ប្រ​យុ​ទ្ឋ​តទៅ​ទៀត​។

មូលហេតុ​នេះ​ហើយ​ទើប​គេ​ឃើញ​ក្នុង​សំ​ណេ​រ​របស់​សុ​ន ស្រី​ពេជ្រ បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​កាលពី​ថ្ងៃ​ទី ទី​១៣ ធ្នូ ឆ្នាំ​២០១៨ មាន​ខ្លឹមសារ​ថា «​មួយ​បទ​នេះ​មាន​ន័យ​ណាស់​សម្រាប់​អ្នក​ដែល​ជួប​រឿង​ខកចិត្ត​អស់សង្ឃឹម ហើយ​ក៏​កំពុង​តែ​ត្រូវចិត្ត​ខ្លួនឯង​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​តែ​ជួប​រឿង​បរាជ័យ​ធ្ងន់ តែ​ខ្ញុំ​មិន​បោះបង់​ខ្លួនឯង​ឡើយ ហើយ​ក៏​មិន​បណ្តោយ​តាម​វាសនា​ដែល​កំពុង​ទាញ​ខ្ញុំ​ឲ្យ​បរាជ័យ​បន្ត​ទៀត​ដែរ ត្រូវ​ចាំ « អត់ធ្មត់ និង តស៊ូ » ស៊ូ​ទៅ​មុខ​ទៀត​ណា​បងប្អូន និង​ហ្វេ​ន​ទាំងអស់​គ្នា »​។

ច្រើន​ខែ​មក​ហើយ​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​សុ​ន ស្រី​ពេជ្រ បាន​ខិតខំ​ខ្នះខ្នែង​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន​ដើម្បី​ប្រមូលប្រាក់​ចាត់ចែង​ដំណោះស្រាយ​ក្នុង​គ្រួសារ​បន្ទាន ់​។ មូលហេតុ​ជំងឺ​លោកឪពុក​របស់​នាង​ជា​អតីត​តារា​កំប្លែង​លោ​ម៉ា​រី សុ​ន ហៅ​សង់​សុ​ី​ស នៅ​តែ​មិន​ទាន់​ធូរ​ហើយ​ពេល​នេះ​រូបរាង​ចុះ​ស្គម​ខ្លាំង ។ បន្ថែម​ពីលើ​នេះ​ប្អូនប្រុស​របស់​សុ​ន ស្រី​ពេជ្រ ឈឺ​រហូត​ត្រូវ​ចំណាយ​ច្រើន ដោយ​មាន​ពេល​ខ្លះទៅ​ព្យាបាល​នៅ​ក្រៅ​ស្រុក ។

ក្នុង​ស្ថានភាព​គ្រួសារ​ជួប​ការ​លំបាក​សុ​ន ស្រី​ពេជ្រ ធ្លាប់​ប្រកាស​លក់​ផ្ទះ​នៅ​ខណ្ឌ​សែន​សុខ​ម្តុំ​ចម្ការ​ព្រីង ។ ទន្ទឹម​នេះ​នាង​ខំ​ច្រៀង​ភ្លេង​ការ​កាត់សក់​មង្គលការ សេសសល់​ពេល​ច្រៀង​តាម​កម្មវិធី ផ្សេង​ៗ ពេល​ខ្លះ​Live video​លក់​ផលិតផល​សំអាង ផ្សេង​ៗ​ដើម្បី​បន្ថែម​ប្រាក់​ចំណូល​ជួយ​ដល់​ឳ​ពុក និង​ប្អូនប្រុស ។ ក្រុម​គ្រួសារ​សុ​ន ស្រី​ពេជ្រ ជំពាក់​បំណុល​គេ​ជា​បន្តបន្ទាប់ ព្រោះតែ​ជំងឺ​សមាជិកគ្រួសារ ។

ចំណែក​នាយ​សង់​សេត ជា​បង​របស់​សុ​ន ស្រី​ពេជ្រ ក៏​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក បង្ហាញ​ពី​អ្នក​មាន​គុណ​​ទាំង​ពីរ ដែល​មិន​បោះបង់​ពេលវេលា​ដ៏​មាន​តម្លៃ ថ្វី​ដ្បិតតែ​ពួក​គាត់​មាន​វ័យចាស់​ជរា ហើយ​ថែម​ទាំង​មាន​ជំងឺ ប្រចាំ​កាយ​ទៀត​ផង ។ នាយ សង់​សេត បាន​សរសេរ​បង្ហោះ​ភ្ជាប់​រូបភាព​២​សន្លឹក នៃ​សកម្មភាព​កាប់​ដំបូង​របស់​តា​សង់​ស៊ី​ស ជា​ឳ​ពុក និង​ម្តាយ​របស់​ខ្លួន​ថា «​ឪពុក​ខ្ញុំ​ទោះជា​គាត់​បាត់បង់​ក្នុង​ការ​សម្តែង​សិល្បៈ ក៏​គាត់​មិន​បោះបង់​ក្នុង​ការងារ​ចិញ្ចឹមជីវិត​ដែរ ពុក​ម៉ែ​ប្រាប់​កូន​ថា លំបាក​ឯណា​ដូច​សម័យ​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ រកតែ​បបរ​ស៊ី​មិន​បាន »​។

តារា​កំប្លែង​ជើង​ចាស់​លោកតា​សង់​ស៊ី​ស បច្ចុប្បន្ន​បាត់បង់​សមត្ថភាព​សិល្បៈ​ទាំងស្រុង បន្ទាប់​ពី​គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កាលពី​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។ សព្វថ្ងៃ​តារា​កំប្លែង​ដែល​តែងតែ​បង្ក​ភាព​សប្បាយ​រីករាយ សំណើច​ដល់​ទស្សនិកជន រូប​នេះ​នៅ​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវការ​ព្យាបាល​ជា​រៀង​រាល​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ