ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាំ​សាច់​ជ្រូក​អំពិល​ទុំ​ជាប់​ចិត្ត​

12 ឆ្នាំ មុន

ញាំ​ជា​អាហារ​ខ្មែរ​មួយ​ប្រភេទ​ដែល​មាន​រស​ជាតិ​ជូ​-អែម-ប្រៃ​ បូក​រួម​នឹង​ក្លិន​ជី​គ្រប់​មុខ​ ពេល​ណា​នឹក​ឃើញ​ក៏​ស្រៀវ​ទឹក​មាត់ច្រោក​។ ទស្សនា​វដ្តី​​មហា​គ្រួសារ​​លេខ​នេះ​សូម​អញ្ជើញ​ប្រិយ​មិត្ត​ចូល​រួម​រីក​រាយ​ជាមួយ​រស​ជាតិ​​ញាំ​សាច់​ជ្រូក​អំពិល​ទុំ​តាម​វិធី​ធ្វើ​ថ្មី​មួយ​ទៀត​​ដូច​តទៅ៖

ញាំ​ជា​អាហារ​ខ្មែរ​មួយ​ប្រភេទ​ដែល​មាន​រស​ជាតិ​ជូ​-អែម-ប្រៃ​ បូក​រួម​នឹង​ក្លិន​ជី​គ្រប់​មុខ​ ពេល​ណា​នឹក​ឃើញ​ក៏​ស្រៀវ​ទឹក​មាត់ច្រោក​។ ទស្សនា​វដ្តី​​មហា​គ្រួសារ​​លេខ​នេះ​សូម​អញ្ជើញ​ប្រិយ​មិត្ត​ចូល​រួម​រីក​រាយ​ជាមួយ​រស​ជាតិ​​ញាំ​សាច់​ជ្រូក​អំពិល​ទុំ​តាម​វិធី​ធ្វើ​ថ្មី​មួយ​ទៀត​​ដូច​តទៅ៖

បរិ​មាណ​អ្នក​​ទទួល​ទាន​២​នាក់​ រយៈ​ពេល​ធ្វើ​៤០​នាទី​ រយៈ​ពេល​រៀប​ចំ​គ្រឿង​ផ្សំ​១៥​នាទី​ ។

គ្រឿង​ផ្សំ ៖
-សាច់​ជ្រូក​ស្មា​មុខ​១១០​ក្រាម​,​ត្រួយ​អំពិល​ ១១០​ក្រាម​, ខ្ទឹម​ក្រហម​១០​ក្រាម​, ស្ករ​ត្នោត​១៥​ក្រាម​, ទឹក​ត្រី​​កន្លះ​ស្លាប​ព្រា​បាយ​, ជី​គ្រប់​មុខ២០​ក្រាម, ម្ទេស​ដៃ​នាង​១០​ក្រាម​, អំពិល​ខ្ចី​២​ក្រាម​, អំពិល​ទុំ​ តាម​ចំណូល​ចិត្ត​, ទឹក​ប្រហុក​៥​ក្រាម​ ។

វិធី​ធ្វើ​ ៖
យក​សាច់​ជ្រូក​លាង​ឱ្យ​ស្អាត​ ហើយ​យក​ខ្សែ​ចង​ឱ្យ​ជាប់​យក​ទៅ​ស្ងោរ​ជាមួយ​​ទឹក​ធម្ម​តា​បាន​ ។ បន្ទាប់​ពី​ស្ងោ​រ​ផុយ​​​ត្រូវ​​យក​​ទៅ​​ត្រាំ​ក្នុង​ទឹក​​កក​ប្រហែល​​៥នាទីដើម្បី​​ឱ្យ​ស្រួយ​ទើប​យក​ទៅហាន់​ជា​បន្ទះ​ស្តើង​​ល្មម​រៀបក្នុង​ចាន​ទុក​មួយ​អន្លើ​ ។ បន្ទាប់​មក​ត្រូវ​យក​អំពិល​ខ្ចី​ហាន់​ស្តើងៗ​​យក​ទៅ​ច្របាច់​ជាមួយ​​អំបិល​​ដើម្បី​កុំ​ឱ្យ​ជូរ​ពេក​ រួច​យក​អំពិល​ខ្ចី​នេះ​​ទៅ​លាយ​ជាមួយ​សាច់​ជ្រូក​ដែល​​ហាន់​សេស​សល់​ ហើយ​ត្រូវ​ដាក់​ស្លឹក​អំពិល​ និង​ជី​គ្រប់​មុខ​លាយ​ចូលគ្នា​ ។

មួយ​ឡែក​ទៀត​ត្រូវ​ដាក់​ទឹក​ជ្រលក់​អំពិល​ទុំ​មក​ច្របាច់​បញ្ចូល​​ជាមួយ​បន្លែ​ដែល​បាន​លាយ​រួច​​ខាង​លើ​ ហើយ​ដួស​ដាក់​ពី​លើ​បន្ទះ​សាច់​ជ្រូក​ដែល​បាន​រៀប​ទុក​ក្នុង​​ចាននោះ​គឺ​ជា​ការ​ស្រេច​។  ​ប៉ុណ្ណេះ​លោក​អ្នក​ទទួល​បាន​ញាំ​មួយ​ចាន​​ដែល​គួរ​ឱ្យ​ចង់​ទទួល​ទាន​​។ ចំណែក​​​ទឹក​ជ្រលក់​ទៀត​សោត​​គួរ​មាន​វិធី​ធ្វើ​ដើម្បី​ឱ្យ​មាន​រស​ជាតិ​សម​ស្រប​ទើប​បន្ថែម​​ឱជារស​​​អតិ​បរមា​ ។

វិធី​ធ្វើ​ទឹក​ជ្រលក់ ៖
យក​អំពិល​ទុំ​ច្របាច់​យក​តែ​ទឹក​ដាក់​ទុក​​ក្នុង​​កូន​ចា​ន​​ដោយ​ឡែក​ ។ យក​ស្លឹក​ខ្ទឹម​ និង​ខ្ទឹម​ក្រហម​មក​ចិញ្ច្រាំ​ឱ្យ​ល្អិត​​ដាក់​លាយ​ជាមួយ​ទឹក​អំពិល​ទុំ​ បន្ទាប់​មក​ត្រូវ​ដាក់​ទឹក​ប្រហុក​ ដាក់​ទឹក​ត្រី​ និង​ស្ករ​ត្នោត​លាយ​ចូល​គ្នា​ជា​ការ​ស្រេច​ ។
មុខ​ម្ហូប​នេះ​អាច​ទទួល​ទាន​ជាមួយ​បាយ​ស ឬ​ក៏​ធ្វើ​ជា​គ្រឿង​ក្លែមក៏​បាន​​ ៕