ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​ក្នុង​​ភោជនីយដ្ឋាន​​​មួយ ​របួស​៤២​នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ និង​ទូរទស្សន៍​រដ្ឋ​ NHK​ ថា មនុស្ស​៤២​នាក់​រង​របួស កាល​ពី​យប់​ថ្ងៃ​ទី​១៦ ​ធ្នូ​ ដោយសារ​ការ​ផ្ទុះ​ឆេះ…

ប្រទេស​ជប៉ុន ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ និង​ទូរទស្សន៍​រដ្ឋ​ NHK​ ថា មនុស្ស​៤២​នាក់​រង​របួស កាល​ពី​យប់​ថ្ងៃ​ទី​១៦ ​ធ្នូ​ ដោយសារ​ការ​ផ្ទុះ​ឆេះ ក្នុង​ភោជនីយដ្ឋាន​មួយ​នា​ទីក្រុង SAPPORO ​លើ​កោះ​ហុ​ក​កៃ​ដូ​នា​ភាគ​ខាងជើង​ជប៉ុន​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិស​តំបន់​ហុ​ក​កៃ​ដូ​ និយាយ​ថា មាន​មនុស្ស​៤២​នាក់​រង​របួស​ ក្នុង​នោះ​ម្នាក់​របួសធ្ងន់​។ បណ្ដា​រូបភាព​បង្ហាញ​គំនរ​នៃ​ការ​បាក់បែក​ដែល​មាន​ភ្លើង​ឆេះ​រោល រួម​ទាំង​ផ្សែង​ខ្មៅ ព្រមទាំង​សកម្ម​ភាព​របស់​ពួក​អ្នក​ពន្លត់ភ្លើង​។ អាជ្ញាធរ​បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ លើ​មូលហេតុ​នៃ​ការ​ផ្ទុះ​។

ការ​ផ្ទុះ​ដែល​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ និង​ការ​បាក់​បណ្ដា​អគារ​ដែល​នៅ​ក្បែរ កើត​មាន​នា​វេលា​ម៉ោង​២០​​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​។ សាក្សី​ទាំងឡាយ​និយាយ​ថា បាន​ស្ដាប់​ឮ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង ហើយ​មាន​អារម្មណ៍​ថា​ ដូច​ការ​ញ័រ​រញ្ជួយ​ដី​មួយ​។

ការ​ផ្ទុះ​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ ហើយ​កញ្ចក់​ហាង​ព្រមទាំង​កញ្ចក់​អគារ​ដែល​នៅ​ជុំវិញ​ត្រូវ​បែក​។ ប៉ូ​លិ​សបាន​ណែនាំ​ដល់​ប្រជាជន​នៃ​សង្កាត់​មានការ​ផ្ទុះ កុំ​ឲ្យ​ទៅ​ជិត​កន្លែង​នោះ ព្រោះ​ខ្លាច​មានការ​ផ្ទុះ​ផ្សេង​ទៀត​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Le Huffington Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ