ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​មុខ​ក្លិប​មួយ​កន្លែង​គួរ​ឱ្យ​សង្ស័យ ឃាត់​សួរនាំ​បែកធ្លាយ…(មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ចុះ​ល្បាត​ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង រួម​ទាំង​ថ្នាំ​ញៀន​១​កញ្ចប់​ផង​ដែរ ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ចុះ​ល្បាត​ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង រួម​ទាំង​ថ្នាំ​ញៀន​១​កញ្ចប់​ផង​ដែរ ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​តាម​ផ្លូវ​លេខ​២០១១ ទល់មុខ​ក្លឹ​ប​កំសាន្ត​រាត្រី រី​លី​ក្ស ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​ម្នាក់​ទៀត​ឈ្មោះ រ​ដ្ឋា យុ​ទ្ធា​រាជ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ជិត​ផ្សារ​កន្ទួត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

នគរបាល​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១FE-១២៩៦ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១Z-៦៧២៨ ។

នគរបាល​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ បាន​ល្បាត​នៅ​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​មុខ ក្លឹ​ប រី​លី​ក្ស ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ទើប​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ព្រោះ​យប់​ជ្រៅ​ហើយ​ពួក​គេ​មិន​ព្រម​ដេក​ពួន​ទៀត​។

​ក្រោយ​ពី​​សាកសួរ និង​ពិនិត្យ​ធ្វើតេស្ត​ទឹកនោមរួច​ ​រក​ឃើញ​ថា​ ជនសង្ស័យ​​មាន​​​ប្រើប្រាស់​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​។

បន្ទាប់​មក​កម្លាំង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ