ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ដុត​បំផ្លាញ​ចោល​ឲ្យ​អស់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កម្លាំង​ជលផល​ខេត្ត​បាន​សហការ​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កងមាស ស្រុក​ព្រៃឈរ មាន​កម្លាំង​ជា​ច្រើន​នាក់​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ នៅ​តាម​ព្រែក និង​បាន​ដុត​បំផ្លាញ​ចោល​ព្រមទាំង​បាន​ចាក់​លែង​កូន​ត្រី…

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កម្លាំង​ជលផល​ខេត្ត​បាន​សហការ​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កងមាស ស្រុក​ព្រៃឈរ មាន​កម្លាំង​ជា​ច្រើន​នាក់​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ នៅ​តាម​ព្រែក និង​បាន​ដុត​បំផ្លាញ​ចោល​ព្រមទាំង​បាន​ចាក់​លែង​កូន​ត្រី ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ជា​ច្រើន​គីឡូក្រាម ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង
នៅ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៨ ក្នុង​ជំហាន​ទី​បាន​ចុះ​មក​កាន់​ឃុំ​ព្រែ​ក្របៅ ស្រុក​កងមាស សហការ​ជាមួយនឹង
ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ធ្វើ​ឡើង​បន្តបន្ទាប់​ចំនួន​៤​ករណី ដោយ​បា
ន​រឹបអូស​បាន​ឧបករណ៍​នេសាទ​ជា​ច្រើន ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​បន្ត​ថា សម្រាប់​គោលដៅ​ទី​១ ចុះ​មក​កាន់​ត្រង់​ចំណុច​ស្ពាន​ពោធិ​សាលា​រុះរើ​របាំង​ជិត​ព្រែក​មួយ​កន្លែង​របាំង​ព្រួល ប្រវែង​២០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៥៦​ដើម លប​រ៉ាវ​ចំនួន​០២​គ្រឿង ចាក់​លែង​កូន​ត្រី​ចម្រុះ​ទង្ង​ន់​៥​គីឡូក្រាម ២- ចំណុច​ព្រែ​ក្អែក ក្នុង​ឃុំ​ព្រែក​ក្របៅ ដោយ​បាន​រុះរើ​របាំង​ផ្ចិត​ព្រែក​ចំនួន​០៣​កន្លែង របាំង​ព្រួល​ប្រវែង​៣៥​ម៉ែត្រ បង្គោល​ចម្រឹង​៧៥​ដើម លប​រ៉ាវ​ចំនួន​០៥​គ្រឿង ចាក់​លែង​កូន​ត្រី​ចម្រុះ​៦​គីឡូក្រាម ចំនុច​ទី​៣- ត្រង់​មាត់បឹង​ច្រកែងទួយ ឃុំ​ព្រែ​ក្របៅ រុះរើ​របាំង ផ្ចិត​ព្រែក​ចំនួន​០៣​កន្លែង របាំង​ព្រួល​ប្រវែង​៣២​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៧២​ដើម លប​រ៉ាវ​ចំនួន​០៦​គ្រឿង ចាក់​លែ​កូន​ត្រី​ទង្ង​ន់​១០​គីឡូក្រាម ទី​៤ -​ចំណុច​គោ​ដេក ក្នុងភូមិ​ពាម​ក្នុង ឃុំ​ព្រែ​ក្របៅ ដាយ​អួន​ទំហំ​២០​គុណ ២,៥​ម៉ែត្រ គុណ​៤០​ម៉ែត្រ ចំនួន​០១​មាត់ ដាយ​សាច់​អួន​ទំហំ​៤​ម៉ែត្រ គុណ​២​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​០១​មាត់ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បញ្ជាក់​ថា បន្ទាប់​មក​ទៀត​បាន​សហការ​ជាមួយនឹង
លោក ឡោ ចាន់​លី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ព្រៃឈរ រួម​នឹង​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន
ដោយ​មាន​បញ្ជា​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ដោយ​បាន​សម្រេច​ដុត​បំផ្លាញ​ចោល​នូវ​វត្ថុ​តាង​នៅ​នឹង​កន្លែង​រួម​មាន​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​២២​មាត់ របាំង​ស្បៃ​មុង​ប្រវែង​១.១០០​ម៉ែត្របង្គោល​ចម្រឹង​ឫស្សី​ចំនួន​៣៣០​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ទង្ង​ន់​៣៣​គីឡូក្រាម ត្រង់​ចំណុច​រលំ​ពោធិឃុំ​មៀន ស្រុក​ព្រៃឈរ ដោយ​របស់​នេសាទ​ល្មើសច្បាប់​មិន​មាន​អ្នក​ណា​ចេញ​មុខ​ឡើយ ។ រូប​លោក​បានសំណូមពរ​ដល់​ពលរដ្ឋ​សូម​មានការ​ភ្ញាក់រលឹក មេត្តា​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ស្របច្បាប់ ដើម្បី​ឲ្យត្រី​សំបូរ​នៅ​តាម​បឹងបួរ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ