ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ៖ អ្នក​មិន​បាន​ចូលរួម​ទស្សនា​ថ្ងៃ​សម្ភោ​ធ​វិមាន​ឈ្នះ​ឈ្នះ​នឹង​ស្តាយក្រោយ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី  និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​អះអាង​ថា នៅ​ថ្ងៃ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃមួយ​ក្នុង​ចំណោម​៣​ថ្ងៃ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី  និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​អះអាង​ថា នៅ​ថ្ងៃ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃមួយ​ក្នុង​ចំណោម​៣​ថ្ងៃ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ គឺ​ការ​បាញ់​កាំជ្រួច​ដែល​ពុំ​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស នោះ​នៅ​ក្នុង​ពិធីបុណ្យ​ធំ​របស់​ជាតិ​តែ​ម្តង ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ នៅ​វិមាន​ឈ្នះ​ឈ្នះ​យ៉ាង​ដូច្នេះ​ថា «​កម្មវិធី​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់ពី​ព្រលឹម​រហូត​ដល់​ព្រលប់ ហើយ​នៅ​ពេល​ព្រលប់ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ទស្សនា គឺ​ការ​បាញ់​កាំជ្រួច​លំអ នៅ​ក្នុង​វិមាន​ឈ្នះ​ឈ្នះ ។ កាំជ្រួច​នេះ​សោ​ធ គឺ​ហ៊ា​ក់​ដូច​ជា យើង​មាន​គម្រោង​គំរូ​ទី​១ នៅ​កម្ពុជា គឺជា​ប្រវត្តិសាស្ត្រ​វា​ស្អាត​របៀប​ណា​ទ្រង់ទ្រាយ​ធំ​របៀប​ណា ។

ខ្ញុំ​សូម​និយាយ​យ៉ាង​ខ្លី​ថា «​បើ​អ្នក​ណា​មិន​បាន​មក​មើល គឺ​ស្តាយក្រោយ​» ។ សម្តេច​បាន​បន្ត​ថា​នៅ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ គឺ​នៅ​ពេល​ថ្ងៃ គឺ​មួយ​បែប ហើយ​នៅ​ពេល​យប់ គឺ​មួយ​បែប គឺ​នៅ​ពេល​នឹង​មាន​ស្រស់បំព្រង​លំអ​ដោយ​ភ្លើងពណ៌​ចម្រុះ​គ្រប់​ប្រភេទ ។ អ្នក​ដែល​បាន​មក​ឃើញ​ហើយនឹង​មានការ​ជក់​ចិត្តជា​មិន​ខាន ។ សម្តេច​បន្ថែម​ថា ក្រៅពី​ការ​បាញ់​កាំជ្រួច​ក៏​មានកម្ម​វិធី​ផ្សេង​ទៀត​ដូច​ជា ការ​ប្រកួត កីឡា ការ​សម្តែង​សិល្បៈ​បញ្ចាំង​រឿង​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ។

សម្តេច​ថ្ងៃ​ពិសេស​នៅ​យប់​ថ្ងៃ​ទី​៣១ ធ្នូ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​នឹង​មានកម្ម​វិធី​តាំងពី​ព្រលប់ ហើយ​នៅ​ពេល​ឆ្លង​ឆ្នាំ គឺ​កាំជ្រួច​នឹង​បាញ់រ​ជួយ​មេឃ​ជា​មិន​ខាន ។ សម្រាប់​កម្មវិធី​សម្ភោ​ធ​វិមាន​ឈ្នះ​ឈ្នះ​នេះ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា ក៏​មានការ​តាំង​បង្ហាញ​សម្ភារៈ​ជា​ច្រើន​ស្តង់​រហូត​ដល់​ប្រមាណ​ជាង​៦០០​ស្តង់​មក​ពី​ក្រុមហ៊ុន​វិស័យ​ឯកជន និង​ក្រសួង​ស្ថាប័នរដ្ឋ​ជា​ច្រើន ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ខណៈ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ធ្នូ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ជា​ថ្ងៃ​សម្ភោ​ធ​ដាក់​ដំណើរការ​វិមាន​ឈ្នះ​ឈ្នះ ៕

សូម​រំលឹក​ថា វិមាន​ឈ្នះ​ឈ្នះ បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទំហំ​ដី​៨​ហិកតា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ