ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ផ្លូវ​ស្ងាត់ សិស្ស​២​នាក់​ឆ្លៀតឱកាស​ធ្វើ​ទ​ង្វើ​បែប​នេះ​លើ​នារី​បរទេស​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់​បាន​សំរេច ហើយ​រត់គេច​ខ្លួន​ចំ​ពេល​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ទាំង​២​នាក់​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អ​​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ ២០១៨​នៅ​ចំណុច​ផ្លូវ​៣០២​កែង​ផ្លូវ​៥១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់​បាន​សំរេច ហើយ​រត់គេច​ខ្លួន​ចំ​ពេល​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ទាំង​២​នាក់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អ​​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ ២០១៨​នៅ​ចំណុច​ផ្លូវ​៣០២​កែង​ផ្លូវ​៥១ ស្ថិត​នៅ​ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ NIAMH ELIZABTH ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ជន​ជនជាតិ​អាយ​ឡែ​ន ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​២៦ ផ្លូវ​៣០២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។ ក្នុង​កាបូបស្ពាយ​របស់​នារី​រង​គ្រោះ​ព​ណ៍​ខ្មៅ ក្នុង​នោះ​មាន​លុយ​ចំនួន​២៤​ដុល្លា និង​លុយ​ខ្មែរ​២០០០​រៀល ។

លោក គល់ សុ​ផាត នាយ​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​ បាន​ឃាត់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ ឈ​ន សាយ​សុ​គី អាណា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៩១E ផ្លូ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១BE-៤៨៤១ ​ចំណែក​​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ និង​ធ្វើ​សកម្មភាព​ឈ្មោះ នៅ រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​៣១​បេ​តេ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនបរទេស​ម្នាក់​ក្នុង​ចំណោម​គ្នា​៥​នាក់ (​ក្នុង​នោះ​ប្រុស​២​នាក់​) កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ឃើញ​ឱកាសល្អ ហើយ​ផ្លូវ​ក៏​ស្ងាត់​ផង​នោះ ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ពី​ខាងក្រោយ​ស្រប​ទិស​គ្នា ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​ជនបរទេស​បាន​ហើយ​ក៏​បើក​ម៉ូតូ​គេចខ្លួន តែ​ស្រប​ពេល​នោះ​នគរបាល​ល្បាត​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​បាន​ប្រទះ​ឃើញ ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​បាន និង​វាយ​ខ្នោះ​ពួក​ខ្លួន នៅ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រួច​នាំ​យក​មក​ស្នាក់​ការ​ប៉ុស្តិ៍ និង​ដកហូត​វត្ថុ​តាង​កាបូបស្ពាយ​របស់​នារី​ជន​រង​គ្រោះ ហើយ​បាន​ប្រគល់​កាបូប​នោះ​អោយទៅ​ម្ចាស់​វិញ​ផង​ដែរ ។

ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ