ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​ហើយ​… ភ្លឺ​ឡើង​ផ្អើល​ចោរលួច​ក្នុងផ្ទះ​២​​កន្លែង​​ដូច​​គ្នា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​របាយ​ការ​ណ៍បឋម​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា អំពើ​​ចោរកម្មដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​លើក​ផ្ទួន​ៗគ្នា ក្នុងរយៈពេល​ត្រឹម​​តែ​១​យប់​ ដែល​កើតឡើង​នៅ​ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​លុយ​ និង​ទ្រព្យ​អស់​ជា​ច្រើន​​…

ខេត្តបាត់ដំបង ៖ យោង​តាម​របាយ​ការ​ណ៍បឋម​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា អំពើ​​ចោរកម្មដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​លើក​ផ្ទួន​ៗគ្នា ក្នុងរយៈពេល​ត្រឹម​​តែ​១​យប់​ ដែល​កើតឡើង​នៅ​ក្នុង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​លុយ​ និង​ទ្រព្យ​អស់​ជា​ច្រើន​​ ហើយ​ជន​ដៃដល់​បាន​គេចខ្លួន​ដោយ​សុ​វត្ថិ​ភាព ​។

របាយ​ការ​ណ៍​ដដែល​បាន​ឱ្យ​​ដឹង​ថា លើក​ទី​១-បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៦ ​ធ្នូ ក្នុង​ក្រុម​ទី​៣ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ​យី ផា​ន់​នី ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មិន​បាន​ដឹង​ថា ហេតុ​ការ​ណ៍​នេះ ​បាន​កើតឡើង​តាំង​ពី​ពេល​ណា​ទេ តែ​គាត់​បានដឹង​នៅ​ម៉ោង​១០ និង៤០​នាទី​​យប់​​នោះ ដោយសារ​មាន​ស្នាម​គាស់​ទំ​លុះ​ទំលាយ និង​រើ​កកាយ​បាត់​បង់លុយ​ជា​ច្រើន​ ។ បើ​តាម​ជន​រង​គ្រោះ​​បាន​ប្រាប់​ថា ចោរ​បាន​លួច​យក​លុយ​គាត់​អស់​ចំនួន​៤,២២០​ដុល្លារ​ និង​២,៦០០​បាត តែ​ប្រាក់​ខ្មែរ​ចំនួន​៨០​ម៉ឺន​រៀល ​ដែល​ទុក​លើ​ទូ​​ចោរ​មិន​យក​ទេ​។

ដោយឡែក​ ករណី​ទី​២ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រំលង​
អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​ធ្នូ នៅ​ចំណុច​ក្រុម​ទី​២០ ភូមិ​កម្មករ សង្កាត់​វត្ត​គរ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ​សំ វ៉ា​ន់​នី ស្រី​អាយុ​៥៣​ឆ្នាំ​ ។ ករណី​នេះ ជនសង្ស័យ​បាន​គាស់​ទ្វារផ្ទះ រួច​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ខណ​:​ដែល​ម្ចាស់ផ្ទះ​​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក​។

ទ្រព្យសម្បត្តិ​ដែល​បាត់បង់ បើ​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា បាត់​ម៉ូតូ​ម៉ាក​ឃ្លី​ក​១​គ្រឿង​, ក្រវិល​មាស​១​គួ​ ទម្ងន់​១​ជី​, ប្រាក់​ខ្មែរ​ចំនួន​១​លាន​រៀល​, ប្រាក់​ថៃ​ចំនួន​២.០០០​បាត​, ប្រាក់​ដុល្លារ​​ចំនួន​៩០០​ដុល្លារ​ និង​ទូរ​​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ​។

ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​​ចោរកម្ម​ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​សាវតា​ទាំង​២​ករណី​ខាងលើ​នេះ ក្រុម​ចោរ​សុទ្ធតែ​ធ្វើ​បាន​សម្រេច និង​គេចខ្លួន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​ ។ បើ​តាម​ការ​កត់​សម្គាល់​មួយ​រយ​:​កន្លង​ទៅ​នេះ អំពើ​​ចោរកម្ម​កំពុង​កើតឡើង​ស្ទើរ​គ្រប់​ទីកន្លែង ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា ទាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ដោយឡែក​ បន​ល្បែងស៊ីសង​វិញ​ ក៏​កំពុង​កើនឡើង​ប្រណាំងប្រជែង​ជាមួយនឹង​អំពើចោ​កម្ម ឬបទល្មើស​គ្រឿងញៀន​យ៉ាង​ព្រោងព្រាត​ដែរ​។

ទោះ​យ៉ាងណា​ ជុំវិញ​បទល្មើស​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​មួយ​យប់​២​លើក​ផ្ទូ​ន​ៗ​ខាងលើ​នេះ លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​រង​គ្រោះ និង​កំពុង​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​បាន​ខ្លះ​ៗ​ហើយ ហើយ​កម្លាំង​របស់​លោក​កំពុង​តាម​ប្រ​មាញ់ ។

អត្ថបទសរសេរ ដោយ