ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​ខ្លាច​បណ្តាំ​នរក​ទាំង​៤

5 ឆ្នាំ មុន

សាធុជន​គួរតែ​មាន​សេចក្តី​សង្វេគ​តក់ស្លុត​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ព្រោះ​វា​មិន​មាន​អ្វី​ដែល​ស្ថិតស្ថេរ​ឡើយ គឺ​មានការ​កើតឡើង​ហើយ​បាត់បង់​ទៅ​វិញ​ជា​ធម្មតា ។ តទៅ​នេះ​សូម​ពិចារណា​នូវ​រឿងរ៉ាវ​នៃ​ជីវិត​ដែល​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ខុស​របស់​សេដ្ឋីបុត្ត​ទាំង​៤ នាក់​ដែល​មានទ្រព្យ​សម្បត្តិ​៤០​កោដិ​បាន​ជះ​លុយ​ទៅ​ក្នុង​អបាយមុខ ស្រី ស្រា ល្បែង​ពា​លា សេពគប់​បាបមិត្ត​អស់​ពេញ​មួយ​ជីវិត​។…

សាធុជន​គួរតែ​មាន​សេចក្តី​សង្វេគ​តក់ស្លុត​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ព្រោះ​វា​មិន​មាន​អ្វី​ដែល​ស្ថិតស្ថេរ​ឡើយ គឺ​មានការ​កើតឡើង​ហើយ​បាត់បង់​ទៅ​វិញ​ជា​ធម្មតា ។

តទៅ​នេះ​សូម​ពិចារណា​នូវ​រឿងរ៉ាវ​នៃ​ជីវិត​ដែល​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ខុស​របស់​សេដ្ឋីបុត្ត​ទាំង​៤ នាក់​ដែល​មានទ្រព្យ​សម្បត្តិ​៤០​កោដិ​បាន​ជះ​លុយ​ទៅ​ក្នុង​អបាយមុខ ស្រី ស្រា ល្បែង​ពា​លា សេពគប់​បាបមិត្ត​អស់​ពេញ​មួយ​ជីវិត​។ លុះ​ទីបំផុត​នៃ​ដង្ហើម​ក៏​បាន​ទៅ​កើត​ក្នុង​លោហកុម្ភី​នរក ដែល​មាន​ជម្រៅ​៦០​យោជន៍ លិច​ចុះ​ទៅ​ក្រោម​អស់​៣​ម៉ឺន​ឆ្នាំ ទើប​ដល់​បាតខ្ទះ អណ្តែត​ឡើង​អស់​៣​ម៉ឺន​ឆ្នាំ ទើប​ដល់​មាត់​ខ្ទះ ហើយ​ក៏​ត្រឡប់​លិច​ចុះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​វិញ​យ៉ាង​មហា​វេទនា ។

ខាងក្រោម​នេះ​ជា​បណ្តាំ​របស់​សត្វ​នរក​ទាំង​បួន​នោះ​ប្រាប់​ដល់​មនុស្សលោក ។
សត្វ​នរក​ទី​១​ពោល​ថា យើង​ទាំងឡាយ មានជីវិត​ដ៏​លាមក បាន​រស់នៅ​ជាម​នុស្សហើយ​កាលដែល​ភោគ​សម្បត្តិ​កំពុង​មាន យើង​ទាំងឡាយ​មិន​បាន​ឲ្យ​ទាន​សោះ យើង​ទាំងឡាយ​មិន​បាន​ធ្វើ​នូវ​ជាទី​ពឹង​ដល់​ខ្លួនឯង​សោះឡើយ ។

សត្វ​នរក​ទី​២ ពោល​យ៉ាងនេះ​ថា យើង​ទាំងឡាយ ដែល​បាបកម្ម​ចម្អិន​នៅ​ក្នុង​ខ្ទះ​នរក​អស់​៦​ម៉ឺន​ឆ្នាំ​ពេញ​គ្រប់គ្រាន់​មិន​មាន​លើសខ្វះ ឱ​ហ្ន៎​! កាលណា​នឹង​មាន​ទីបំផុត​នៃ​សេចក្តី​ទុក្ខ ។

សត្វ​នរក​ទី​៣ ពោល​យ៉ាងនេះ​ថា ទីបំផុត​នៃ​សេចក្តី​ទុក្ខ​របស់​យើង​ទាំងឡាយ មិន​មាន​ឡើយ មាន​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​ពី​ណា ទីបំផុត​នៃ​សេចក្តី​ទុក្ខ​មិន​ប្រាកដ​ទេ ម្នាល​អ្នក​ដូច​ជា​ខ្ញុំ ដ្បិត​ពី​កាល​ណោះ ខ្ញុំ​និង​អ្នក​ទាំងឡាយ​បាន​ធ្វើបាប​កម្ម​ពេញបន្ទុក​ណាស់ ។

សត្វ​នរក​ទី​៤ ពោល​យ៉ាងនេះ​ថា បើ​ខ្ញុំ​បាន​រួច​អំពី​នេះ​ទៅ ហើយ​បាន​កើតជា​មនុស្ស នឹង​ជា​អ្នកដឹង​នូវ​បុណ្យ​កុសល បរិបូណ៌​ដោយ​សីល ខ្ញុំ​នឹង​ខំ​ធ្វើ​តែ​អំពើ​ល្អ​យ៉ាងច្រើន ។

នេះ​ជា​រឿង​ពី​នៃ​សេដ្ឋី​បុត្រ​ទាំង​បួន តែ​មនុស្ស​យើង​កាលដែល​មិន​ទាន់​បានឃើញ​ទោស​កំហុស​ចំពោះ​ខ្លួនឯង​ទេ រមែង​ចេះ​តែ​មានះ គ្រាន់បើ​លើ​ខ្លួនឯង ចេះ​តែ​មាន​អំនួត លុះ​ឃើញ​ទោស​ពិត​មក​ដល់​ទើប​អំនួត មានះ​ទាំងនោះ​បាក់បប​ខ្លបខ្លាច ។