ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ផ្លូវ​ដ៏​សែន​លំបាក តែ​ពេល​នេះ​ស្អាត​រាប​ភ្លឹង​ត្រៀម​ក្រាល​កៅស៊ូ​ប្រជាពលរដ្ឋ​សាទរ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ផ្តួចផ្តើម​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ដោយ​បាន​អ​ញ្ចើ​ញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​ផ្លូវ​ចាប់ពី​ភូមិ​៥៦​មក​កាន់​ផ្សារ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ដែល​ជា​ប្រភេទផ្លូវ​ដី​ក្រាល​គ្រួ​ស​ក្រហម និង​សំបូរ​ជង្ហុក​តូច​ធំ​ពិបាកធ្វើ​ដំណើរ​មាន​ប្រវែង​ជាង​៧០០០​ម៉ែត្រ…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ផ្តួចផ្តើម​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ដោយ​បាន​អ​ញ្ចើ​ញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​ផ្លូវ​ចាប់ពី​ភូមិ​៥៦​មក​កាន់​ផ្សារ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ដែល​ជា​ប្រភេទផ្លូវ​ដី​ក្រាល​គ្រួ​ស​ក្រហម និង​សំបូរ​ជង្ហុក​តូច​ធំ​ពិបាកធ្វើ​ដំណើរ​មាន​ប្រវែង​ជាង​៧០០០​ម៉ែត្រ ក៏​បាន​ប្រែ​ក្លាយទៅជា​ផ្លូវ​កៅស៊ូ​បាន​សំរេច​ស្ទើរតែ​ទាំងស្រុង​ហើយ នៅ​សល់​តែ​ប្រមាណ​២០០០​ម៉ែត្រ​ប៉ុណ្ណោះ ។

លោកតា​អាចារ្យ សេក ផែង អាយុ​៧៥​ឆ្នាំ ចាស់ទុំ​រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ ថា ផ្លូវ​កាត់​តាម​មុខ​ផ្សារ​បែក​អន្លូង​ជា​ប្រភេទ​ផ្លូវ​ដី​ក្រាល​ក្រួស​ក្រហម​ដោយនៅ​ក្នុង​រដូវវស្សា​បែក​ភក់ ហើយ​នៅ​រដូវប្រាំង​វិញ​ហុយ​ដែល​ពិបាក​នឹង​ធ្វើ​ដំណើរ​ដោយសារ​តែ​មានការ​លំបាក​បែប​នេះ គាត់​ក្នុង​នាម​ជា​ចាស់ទុំ​ក្នុងភូមិ​បាន​ចលនា​ដោយ​រៃ​បច្ច័យ បាន​លុយ​ច្រើន​បន្តិច​ទៅ​ទិញ​ដី​យក​មក​ចាក់​តាម​កន្លែង ក្រហេងក្រហូង​ឲ្យ​រាបស្មើ​ដូច​ដើម​តែ​មិន​ធន់​នឹង​រថយន្ត​ដឹក​ធ្ងន់​។

លោកតា​អាចារ្យ សេក ផែង មាន​ប្រសា​ស​ន៏​បន្ត​ថា ផ្លូវ​ដែល​បាន​ចាក់​មិន​បាន​ប៉ុន្មាន​ក៏​ខូច​ទៅ​វិញ​ដោយសារ​តែ​មាន​រថយន្ត​ធំ​ៗ​ដឹក​ដើម​កៅស៊ូ ស្វាយចន្ទី បើក​កាត់​ទៅ​វិញ​ទៅ​មក​មិន​បាន​ប៉ុន្មាន​ក៏​ខូច ។ ក្រោយមក​ទៀត​គាត់​បានឃើញ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​រៀប​ជួសជុល​ផ្លូវ​ដោយ​បាន​ចាក់​កៅស៊ូ​ដែល​មាន​ប្រវែង​ច្រើន​គីឡូម៉ែត្រ​ពី​ផ្នែក​ខាងក្រៅ​ចូល​មក​ដល់​តំបន់​ផ្សារ​បែក​អន្លូង ។

ហើយដោយ​ឡែក ផ្លូវ​ដី​នៅ​មុខ​ផ្សារ​ត្រូវ​បាន​គ្រឿងចក្រ​កំពុង​តែ​ឈូស​ឆាយដី និង​កិន​ពង្រាប​ឲ្យ​ហាប់​ណែ​ទៅ​តាម​បច្ចេកទេស​ត្រៀម​នឹង​ចាក់​កៅស៊ូ​បន្ថែម ។ ហើយ​ក្នុង​ពេល​អនាគត​ដ៏​ខាង​ខ្លី​ខាង​មុខ​ផ្លូវ​នឹង​ធ្វើ​រួចរាល់ ក្នុង​នាម​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បែក​អន្លូង​ទាំងមូល មាន​ក្តី​សប្បាយ​រីករាយ​នូវ​សមិទ្ធិ​ផល​ខាងលើ​នេះ ។

លោក រស់ វី​រ៉េ​ត មេឃុំ​អារក្ស​ត្នោត​វិញ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ដំបូង​ផ្លូវ​ចាប់ពី​ក្រុមហ៊ុនចំការកៅស៊ូ បឹង​កេ​ត​តា​ភ្ជាប់​មក​ដល់​ភូមិ​បែក​អន្លូង ជា​ប្រភេទ​ផ្លូវ​ដី​ក្រាល​ក្រួស​ក្រហម​ដោយ​ក្នុង​រដូវវស្សា​បែក​ភក់ ហើយ​រអិល​ពិបាក​នឹង​ជិះ​កង់​ម៉ូតូ ។ ក្រោយមក​ក្នុង​ឆ្នាំ​២០១៧ លោក គួ​ច ចំរើន អភិបាល​នៃ គណៈ​អភិបាលខេត្ត បាន​អ​ញ្ចើ​ញ​មក​ពិនិត្យ​ដោយ​ផ្ទាល់ នឹង​បាន​ឲ្យ​កម្លាំង​របស់​ស្ថាប័ន​ជំនាញ​ខាង​ផ្លូវ នាំ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ពង្រីក​ធ្វើ​ផ្លូវ ចាប់ពី​ត្រង់​ចំនុច​ផ្លូវបំបែក​ជា​បួន​ទៅ​ឃុំ​ពាម​កោះ​ស្នារ​មក​ដល់​ភូមិ​បែក​អន្លូង ។

ដោយ​ក្រាល​កៅស៊ូ​ន​បាន​ប្រវែង​៤៥០០​ម៉ែត្រ​ហើយ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ លោក​អភិបាលខេត្ត បាន​ចុះ​មក​ផ្ទាល់​ដល់​ចំការ​ធុ​រ៉េ​ន​របស់​ប្រជា​កសិករ និង​បាន​សន្យា​ផ្តល់​ផ្លូវ​ក្រាល​កៅស៊ូ​បន្ថែម​២០០០​ម៉ែត្រ កាត់​តាម​មុខ​ផ្សារ​បែក​អន្លូង ដោយ​គ្រឿងចក្រ​កំពុង​តែ​បាន​ឈូស​ឆាយ​កិន​បង្ហាប់​ឲ្យ​រលោង​ដើម្បី​ត្រៀម​ចាក់​កៅស៊ូ​ងាយស្រួល​ដល់​កសិករ​ដឹក​កសិផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ