ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹមពោតមួយផ្លែ! ទាញពូថៅជិះ​ម៉ូតូ​ដេញ​តាម​កា.ប់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដោយ​ខឹង​ជន​រង​គ្រោះ​ស៊ី​ពោត ហើយ​យក​ស្នូលពោត​គប់​ចូល​ក្នុងផ្ទះ បាន​ជិះ​ម៉ូតូ​តាម​កាប់​ចំនួន​២​ពូថៅ​ចំ​មួក​សុវត្ថិភាព បណ្តាល​ឱ្យ​បែក​រង​របួស​ត្រចៀក ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឈ​ន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដោយ​ខឹង​ជន​រង​គ្រោះ​ស៊ី​ពោត ហើយ​យក​ស្នូលពោត​គប់​ចូល​ក្នុងផ្ទះ បាន​ជិះ​ម៉ូតូ​តាម​កាប់​ចំនួន​២​ពូថៅ​ចំ​មួក​សុវត្ថិភាព បណ្តាល​ឱ្យ​បែក​រង​របួស​ត្រចៀក ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឈ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជា ផ​ល្លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រ​ហ៊ូ​ត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កង​រា​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ បាន​ប្តឹង​ជនសង្ស័យ​ខាងលើ​ដែល​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ជន​រង​គ្រោះ​ចំ​២​កន្លែង បណ្តាល​បែក​មួក​សុវត្ថិភាព​រង​របួស​ចំ​ត្រចៀក​ កាលពី​វេលា​ម៉ោង​១០​និង​១៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រ​ហ៊ូ​ត​ សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

លោក​ឧត្ត​សេនីយ៍​ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​នាំ​មក​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​ពូថៅ​តាម​កាប់​ជន​រង​គ្រោះ ព្រោះ​ខឹង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស៊ី​ពោត ហើយ​យក​ស្នូលពោត​គប់ចូល​ក្នុង​បរិវេណ​ផ្ទះ​របស់​ខ្លួន ទើប​ខឹង​ក៏​យក​ពូថៅ​ជិះ​ម៉ូតូ​តាម​កាប់​ជន​រង​គ្រោះ​ចំនួន​២​ពូថៅ បណ្តាលរ​ងរ​បួស ហើយ​ក៏​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ