ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមរកឃើញជនបង្ក…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដែល​គេ​មិន​ស្គាល់​ភិនភាគ​បុក​ទាំង​កំរោល ​បណ្ដាល​ឱ្យ​​ស្លាប់ កាលពី​វេលា​ម៉ោង​៦ និង៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដែល​គេ​មិន​ស្គាល់​ភិនភាគ​បុក​ទាំង​កំរោល ​បណ្ដាល​ឱ្យ​​ស្លាប់ កាលពី​វេលា​ម៉ោង​៦ និង៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល តែ​រថយន្ត​បាន​បើក​រត់​បាត់​ស្រមោល​។

ជន​រង​គ្រោះ​​ឈ្មោះ​ប៊ុ​ន ហន ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ បាត់ដំបង​1W-2605​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា រថ​យន្ត​និង​ម៉ូតូ​បាន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​រថយន្ត​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ពេល​ដែល​រថយន្ត​នេះ បន្ថែម​ល្បឿន​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​តាម​ស្វែងរក​រថយន្ត​បង្ក ព្រោះ​មាន​តម្រុយ​ភិនភាគ នៃ​រថយន្ត​បង្ក​នេះ​ខ្លះ​ៗ​ហើយ​ ។

អត្ថបទសរសេរ ដោយ