ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ​…​ចុង​ក្រោយ​ទើប​ដឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ស្ទាក់​វ៉ៃ​អ្នកធ្វើការ​ក្នុង​ភោជនីយដ្ឋាន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​៥​នាក់ ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ចំនួន​៥​នាក់​មាន​១- ឈ្មោះ ភាវ…

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ស្ទាក់​វ៉ៃ​អ្នកធ្វើការ​ក្នុង​ភោជនីយដ្ឋាន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​៥​នាក់ ដែល​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ចំនួន​៥​នាក់​មាន​១- ឈ្មោះ ភាវ សុ​ផា​ន់​ថង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ២-​ឈ្មោះ លី ប្រាថ្នា ហៅ​តួ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ ចាន់ ប្រុស ហៅ​អា​បឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៤- ឈ្មោះ ឆាយ ហេង ភេទ​ប្រុស ហៅ​ខ្យង អាយុ​១៨​ឆ្នាំ ៥- ឈ្មោះ ឈិ​ន សុ​ភ័​ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​៣​នាក់ មាន​១-​ឈ្មោះ អ៊ឹម​ម៉​ន​(​ហៅ​អា​ឡូ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២- ឈ្មោះ ហុង ស្រី​ទូច ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៣- ឈ្មោះ សា​រឿ​ន រក្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ដែល​បាន​ប្តឹង​ជនសង្ស័យ​៥​នាក់ បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់ និង​ស្ទាក់​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​៣​នាក់ តាម​ផ្លូវ​នៅ​ពេល​ដែល​ទៅ​ធ្វើការ​ភោ​ជ​ណី​យ​ដ្ឋា​ន និង​ភ្ញៀវ​ដែល​ធ្វើ​សកម្មភាព កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ភូមិ​សាមគ្គី​សង្កាត់ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​- ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ហើយ​នាំ​យមក​សាកសួរ​តាម​ចម្លើយ​សារភាព គឺ​ពិតជា​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វ៉ៃ​ជន​រង​គ្រោះ​ដែល​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន និង​គប់​ភ្ញៀវ​ឆ្លងកាត់ ដោយ​យោង​តាម​ការ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ