ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​បាត់បង់​ជីវិតយ៉ាងអាណោចអាធ័ម​​មុខ​បុរី​មួយ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ឱ្យ​ដួល​ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​បន្ថែម បណ្តាល​អោយ​ស្លាប់​ម្នាក់​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ឱ្យ​ដួល​ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​បន្ថែម បណ្តាល​អោយ​ស្លាប់​ម្នាក់​យ៉ាង​អាណោចអាធ័ម ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បុរី​ពិភព​ថ្មី​កំ​បូល ដែល​ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សាំង ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល មានស្រុក​កំណើត​នៅ​ភូមិក​ន្ទៀ​ន ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១N -០៧៩១ ។ ចំណែក​យុវជន​ដែល​ជា​អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​ពី​យុវជន​ដែល​ជិះ​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​និង​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន បន្ទាប់​មក​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​ហើយ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​បាន​បុក​បន្ថែម​ បណ្តាល​អោយ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ភ្លាម​ៗ​នោះ​រថយន្ត​ម៉ាកព្រូស​បាន​បើក​គេច​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​លិខិត​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ