ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​មាន់ ចេញ​ប៉ូលិស​…១៧​នាក់​បះសក់​ព្រាត !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ធំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ដោយ​ឃាត់​អ្នកលេង​ជា​ច្រើន​នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ធំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ដោយ​ឃាត់​អ្នកលេង​ជា​ច្រើន​នាក់ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​បញ្ជារ​កម្លាំង​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល ផង​ដែរ ។

ជា​លទ្ធផល​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​១៧​នាក់ និង​ដកហូត​មាន់​ជល់​១០​ក្បាល រួម​ទាំង​ដកហូត​ម៉ូតូ​ជាង​២០​គ្រឿង រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។ ក្រោយ​ការ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​១៧​នាក់ រួម​ទាំង​វត្ថុ​តាង​ទាំងអស់​ដែល​បាន​ដកហូត ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា ទីតាំង​សង្វៀន​បញ្ជល់មាន់​ខាងលើ​នេះ​មិនមែន​មាន​តែ​ជល់​មាន់​មួយ​មុខ​ទេ គឺ​មាន​ល្បែង​បៀរ និង​ល្បែង​អាប៉ោង បើក​លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ